ក្រសួងបរិស្ថាន ត្រៀមកូនឈើចម្រុះជាច្រើនប្រភេទចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន

2026/07/09 11:01:28 am        125

ភ្នំពេញ៖ កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការ​បញ្ជាក់របស់ក្រសួងបរិស្ថាន។

 

ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំពិព័រណ៍និងផ្សព្វផ្សាយ ក្រោមមូលបទ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះ (រួមទាំងកូនឈ់ព្រៃ កូនឈើហូបផ្លែ និងកូនត្នោត) ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីពង្រីកគម្របបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នែការរស់នៅប្រកដោយចីរភាពរបស់កូនចៅយើងជំនាន់ក្រោយ។

ក្រសួងបរិស្ថាននៅក្នុងឆ្នាំ​២០២៦ បានបណ្តុះកូនឈើបានជាង៥,៣លានដើម នៅតាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរីនិងកោះកុង។

បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ននេះ កូនឈើចម្រុះជាង១លានដើម បានដឹកមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំចូលរួមក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦។ តាមផែនការដែលបានគ្រោងទុក ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន ៥លានដើម (រួមមានកូនត្នោត ១,៥លានដើម ឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ)នៅឆ្នាំ២០២៦៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ និងសម្ដេចធិបតី ផ្ញើសារអបអរសាទរ រុក្ខទិវា ៩ កក្កដា និងជំរុញពលរដ្ឋចូលរួមដាំដុះកូនឈើ និងការពារធនធានធម្មជាតិ
2026/07/09 11:45:16 am        1
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៦នាក់ និងដកហូតទូរស័ព្ទជាង២០០គ្រឿងសង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើស ONLINE SCAMS
2026/07/09 11:10:09 am        1
ក្រសួងបរិស្ថាន ត្រៀមកូនឈើចម្រុះជាច្រើនប្រភេទចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន
2026/07/09 11:01:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កុមារ៨នាក់ស្លាប់ក្នុងបំណាក់ដីនៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រទេសបង់ក្លាដែស

2026/07/09 12:02:18 pm
​ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ស្វែងរកការបញ្ចេញមាសនៅអង់គ្លេសដើម្បីបន្ធូរបន្ថយការចំណាយលើការស្តារឡើងវិញពីរញ្ជួយដី
2026/07/09 12:00:51 pm
​លោក Donald Trump និយាយថា ផ្នែកការទូតជាមួយអ៊ីរ៉ង់គឺជា «ការខ្ជះខ្ជាយពេលវេលា»
2026/07/09 11:58:19 am
​អ៊ីរ៉ង់ រិះគន់ ការសមគំនិតដោយចេតនារបស់ប្រមុខណាតូ ក្នុងសង្គ្រាមរបស់អាមេរិក-អ៊ីស្រាអែល
2026/07/09 11:53:57 am
​អេស្ប៉ាញព្យាយាមនិយាយសម្រាលការគំរាមកំហែងកាត់ផ្ដាច់ពាណិជ្ជកម្មរបស់លោក Trump ដោយបញ្ជាក់ថាពុំមានភាពតានតឹងទេ
2026/07/09 11:51:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/08 03:02:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am