វិនិយោគបរទេស​ពីប្រទេសចិន ​មានទំហំ​វិនិយោគ​ច្រើន​គេនៅកម្ពុជា​ ក្នុងឆ្នាំ២០២១

2022/05/02 09:19:05 pm        894

ភ្នំពេញ៖ វិនិយោគិនមកពីប្រទេសចិន ឈរលំដាប់លេខមួយលើការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ក្នុងឆ្នាំ២០២១ បង្ហាញពីសញ្ញាវិជ្ជាមាន នៃទំនុកចិត្តវិនិយោគិនចិន ស្របពេលដែលកម្ពុជា បានបើកប្រទេសពេញលេញ និងដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គម។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទំហំវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិន នៅ​កម្ពុជាមានតម្លៃ ២ ៣២៦ លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងប្រមាណ ៦៧ ភាគរយ ធៀបនឹងឆ្នាំ២០២០​។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​យល់​ឃើញថា កម្ពុជា នឹង​នៅតែបន្ត​ទាក់​ទាញ​បន្ថែមវិនិយោគពីប្រទេសចិន ​និងពីប្រទេសដទៃទៀត ចូលមកវិនិយោគនៅកម្ពុជា ដោយ​សារ​កម្ពុជា ​បានបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ ជាមួយនឹងអាត្រា​ប្រជាពលរដ្ឋ​ចាក់វ៉ាក់សាំងជំងឺកូវីដ១៩។

បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយសារសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន នៅតែបន្តធ្វើឱ្យក្រុមហ៊ុន ចិន មកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន ​ដែលកម្ពុជាមាន EBA និង GSP ​សម្រាប់ការនាំចេញទៅអាម៉េរិក ដោយរួចពន្ធ ហើយកម្ពុជាក៏អាចទាក់ទាញ​វិនិយោគិន​ពី​សហរដ្ឋអាម៉េរិក ​ផងដែរ ដោយសារប្រទេសសេដ្ឋកិច្ចធំលំដាប់ទីមួយ និង​ទីពីរពិភពលោក ដំឡើងពន្ធដាក់គ្នាទៅវិញទៅមក។

ដោយឡែក​ទំហំវិនិយោគមកពីប្រទេសសឹង្ហបុរី​ មានតម្លៃ ១២១ លានដុល្លារ ​កើនឡើងពីតម្លៃ ៧៣លានដុល្លារ ​ខណៈវិនិយោគពីសហរដ្ឋអាម៉េរិក បានកើនដល់ ១៦៣ភាគរយ កើនឡើងពី ៣៣ លានដុល្លារ ក្នុងឆ្នាំ២០២០។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តី​ពីវិនិយោគថ្មី​កម្ពុជា​កាល​ពីចុង​ឆ្នាំ២០២១ ដែលច្បាប់នេះ ត្រូវបានរំពឹងថា ​នឹងក្លាយ​ជា​ឧបករណ៍​មួយ​ដ៏​សំខាន់​ មាន​ប្រសិទ្ធភាព​ក្នុងការ​ស្តារឡើងវិញ​នូវ​សង្គម-​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ១៩​ រួមការ​ទាក់ទាញ​វិនិយោគិន​មក​កម្ពុជា​បន្ថែម៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        485
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        404
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm