ប្រធានាធិបតីសហរដ្ឋអាមេរិក ពិតជាកំពុងបង្ហាញថា ផ្នែកការទូតគឺពុំមាននៅលើតុចរចាទេ។ លោក Trump បាននិយាយយ៉ាងច្បាស់ថា លោកជឿថាវាជាការ «ខ្ជះខ្ជាយពេលវេលា»។ ប៉ុន្តែលោកបានទុកលទ្ធភាពដែលថា ទោះបីជាលោកមានកំហឹងចំពោះផ្នែកការទូតក៏ដោយ ប្រហែលជាអ្នកផ្សេងទៀតនៅក្នុងក្រុមរបស់លោក ពុំមានទេ។ លោកមិនបានច្រានចោលនោះទេដែលថា អាចមានការចរចាបន្ថែមទៀតដែលចូលរួមដោយបេសកជនរបស់លោក លោក Jared Kushner និង លោក Steve Witkoff ។

ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា លោកនឹងពិភាក្សាជាមួយពួកគេ ហើយប្រសិនបើលោកជឿថាមានផ្លូវដើម្បីបន្តទៅមុខ នោះនឹងជាដំណើរនៃសកម្មភាព។
ប្រភពព័ត៌មានបង្ហាញថា លោក Trump មិនចូលរួមក្នុងការចរចាដោយផ្ទាល់ទេ។ លោកក៏បាននិយាយថា លោកលែងជឿទៀតហើយថា ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏អ៊ីរ៉ង់មិនគោរពដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការរដ្ឋានកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា «កងកម្លាំងអាមេរិក បានវាយប្រហារលើគោលដៅយោធានៅអ៊ីរ៉ង់ប្រហែល៩០គោលដៅ រួមទាំងទៅលើប្រព័ន្ធការពារដែនអាកាស មូលដ្ឋានឃ្លាំមើលតំបន់ឆ្នេរ ទីតាំងផ្ទុកមីស៊ីលនិងយានដ្រូន សមត្ថភាពកងទ័ពជើងទឹក និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារយោធាតាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់»។
