លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីប្រទេសវ៉េណេស៊ុយអេឡា បានថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ ទី៨ ខែកក្កដាថា លោកស្រីបានផ្ញើលិខិតមួយច្បាប់ទៅកាន់ចក្រភពអង់គ្លេស ដោយស្នើសុំឱ្យដោះលែងមាសរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលរក្សាទុកនៅធនាគារអង់គ្លេស។

លោកស្រី Rodriguez បាននិយាយថា មាសនេះជាកម្មសិទ្ធិរបស់ប្រទេសវ៉េណេស៊ុយអេឡា ហើយគួរតែត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយផលវិបាកនៃការរញ្ជួយដីពីរលើក និងគាំទ្រដល់ការស្តារឡើងវិញរបស់ប្រទេស។

លោកស្រីក៏បាននិយាយផងដែរថា លោកស្រី បានពិភាក្សាជាមួយនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) អំពីការដោះលែងធនធានរបស់វ៉េណេស៊ុយអេឡាដែលត្រូវបានរារាំង ហើយបានរក្សាទុកនៅ មូលនិ IMF និងបានអំពាវនាវឱ្យរដ្ឋាភិបាលដែលគ្រប់គ្រងទ្រព្យសកម្មរបស់វ៉េណេស៊ុយអេឡា ដោះលែងទ្រព្យទាំងនោះសម្រាប់គោលបំណងកសាងប្រទេសឡើងវិញ។
លោក Jorge Rodriguez ប្រធានរដ្ឋសភា បានថ្លែងក្នុងកិច្ចប្រជុំថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីពីរលើកដែលបានវាយប្រហារប្រទេសនេះកាលពីថ្ងៃទី២៤ ខែមិថុនា បានកើនឡើងដល់៣.៨១១ នាក់គិតត្រឹមថ្ងៃពុធ ទី៨ ខែកក្កដា។ លោកបាននិយាយថា មនុស្ស១៦.៧៤០នាក់បានរងរបួស មនុស្ស ៦.៤៦២នាក់ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក និងគ្រួសារចំនួន៨៦.៧៩៤គ្រួសារ ត្រូវបានជួយជ្រោមជ្រែង។