ព្យុះទីហ្វុងបាវី (Typhoon Bavi) បានបោកបក់ទៅកាន់ភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃព្រហស្បតិ៍នេះ ដោយកម្លាំងព្យុះនេះ បានធូរស្រាលបន្តិចកាលពីយប់ជ្រៅ មកនៅត្រឹម២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈក្រុមអាជ្ញាធរបានជំរុញប្រជាពលរដ្ឋឲ្យស្តុកទុកការផ្គត់ផ្គង់ និងត្រៀមសម្រាប់អ្វីដែលអាចជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតចាប់តាំងពីឆ្នាំ២០២៤មក។

យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិនព្យុះBavi បច្ចុប្បន្នមានចម្ងាយប្រហែល១.០០០ គីឡូម៉ែត្រគិតត្រឹមចំណុចទទឹងឆ្ងាយបំផុតឬប្រហែលមួយចំណែកនៃប្រទេសបារាំង ត្រូវបានព្យាករណ៍ថា រំកិលខ្លួនទៅភាគខាងជើងផុតនៃកោះតៃវ៉ាន់ មុនបោកបក់បដល់ដីគោកក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិននៅល្ងាចថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយក៏អាចប៉ះពាល់ហ្វីលីពីនដែរ។

លោក Jason Chang អ្នកព្យាករណ៍អាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ បានប្រាប់សារព័ត៌មាន Reuters ថា ព្យុះ Bavi ត្រូវគេរំពឹងថានឹងក្លាយជាព្យុះធំបំផុតតាមទំហំដែលបានវាយប្រហារកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៨៧ ដោយបន្ថែមថាព្យុះដែលមានទំហំបែបនេះ កម្រមានណាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រទេសចិន រួមជាមួយជប៉ុន និងកោះតៃវ៉ាន់ជិតខាង កំពុងប្រឈមនឹងព្រឹត្តិការណ៍អាកាសធាតុបំផ្លិចបំផ្លាញកាន់តែខ្លាំង ដែលក្រុមអ្នកវិទ្យាសាស្ត្រភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឆ្នាំនេះគឺជាការព្រួយបារម្ភជាពិសេស ព្រោះការលេចចេញនូវបាតុភូត El Nino អាចជំរុញឱ្យសីតុណ្ហភាពកើនឡើង និងជួយជំរុញឱ្យមានព្យុះទីហ្វុងញឹកញាប់ និងខ្លាំងក្លាជាងមុន។
យោងតាម AccuWeather ដែលជាសេវាកម្មព្យាករណ៍អាកាសធាតុពាណិជ្ជកម្ម បានឲ្យដឹងថា ប្រសិនបើព្យុះ Bavi រក្សាអាំងតង់ស៊ីតេនៃការព្យាករណ៍របស់វា វានឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ជាព្យុះសង្ឃរាត្រូវបានគេស្គាល់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចាប់តាំងពីព្យុះទីហ្វុង Kong-rey ក្នុងឆ្នាំ ២០២៤ ៕
