Murray និង Nadal មិន​គាំទ្រ​ចំពោះ​ការ​ហាម​ប្រាម​មិន​ឲ្យអត្តពលិក​រុស្ស៊ី និង​បេឡា​រុស​ចូលរួម Wimbledon

2022/05/02 09:38:41 pm        151

​​វាយ​កូន​បាល់៖ ​អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Andy Murray បានបង្ហាញ​ពី​ការ​មិនគាំទ្រ​ដែល Grand Slam, Wimbledon មិន​អនុញ្ញាត​ឱ្យ​កីឡាករ-កីឡាការិនី​មកពី​រុស្ស៊ី និង​បេឡា​រុស​ចូលរួម​ការប្រកួត​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​និយាយថា វា​​គ្មាន​ប្រយោជន៍ និង​មិនចាំបាច់​ឡើយដែល​ហាមឃាត់​ពួកគេ​មិនឱ្យ​ប្រកួត​។

​​ចំណែក​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal ក៏បាន​លើកឡើង​ដែរ​ថា វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​អត្ត​ព​លិ​ក​ដែល​ពួកគេ​គ្មាន​កំហុស​សោះ​។ ​​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួមការ​ប្រកួត​វាយ​កូន​បាល់ Grand Slam, Wimbledon ឡើយ​ដោយសារតែ​សង្គ្រាម​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន​។ ​​កីឡាករ​លំដាប់​លេខ ២ ពិភពលោក​រុស្ស៊ី Daniil Medvedev និង​កីឡាករ​លំដាប់​លេខ ៤ ពិភពលោក Aryna Sabalenka សញ្ជាតិ​បេឡា​រុសនឹង​មិនមាន​វត្តមាន​ឡើយ បូករួម​ទាំង​កីឡាករ-កីឡាការិនី​លំដាប់​ទាប​ជាច្រើន​នាក់​ទៀត​។

​​កីឡាការិនី​រុស្ស៊ី​លំដាប់​លេខ ១៥ ពិភពលោក Anastasia Pavlyuchenkova ដែល​ធ្លាប់​និយាយ​ជា​សាធារណៈ​ពី​ការអំពាវនាវ​ឱ្យ​បញ្ចប់សង្គ្រាម ក៏ដូចជា​កីឡាការិនី​លំដាប់​លេខ ១៨ សញ្ជាតិ​បេឡា​រុស Victoria Azarenka ក៏​នឹង​អវត្តមាន​ផងដែររួមជាមួយ​កីឡាករ​រុស្ស៊ី Ruben Rublev លំដាប់​លេខ ៨ និង Karen Khachanov លំដាប់​លេខ ២៦​។​ ​​ព្រឹត្តិការណ៍ Grand Slam, Wimbledon នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៧ ខែមិថុនា​ដល់​ថ្ងៃទី១០ ខែកក្កដា​។ ​​យ៉ាងណាក្តីព្រឹត្តិការណ៍ Grand Slam, French Open ដែល​នឹង​ចាប់ផ្តើម​មុន​នៅ​ខែឧសភា​នោះ មិន​មាន​ការ​ហាមឃាត់​លើ​ជាតិ​សាសន៍​ណា​ឡើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        379
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        467

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm