អ៊ុយក្រែន៖ ពេលនេះប្រទេសអ៊ុយក្រែនប្រឈមទៅនឹងការខ្វះខាតប្រេងឥន្ធនៈ ដោយសាររុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបានបិទច្រក។ ការខ្វះខាតត្រូវបានរាយការណ៍នៅក្នុងទីក្រុង Kyiv, ទីក្រុង Dnipro និងទីក្រុងផ្សេងទៀត។ រថយន្តជាច្រើនជួរអាចត្រូវបានគេមើលឃើញនៅស្ថានីយប្រេងឥន្ធនៈ ហើយអ្នកបើកបរនៅតាមកន្លែងភាគច្រើនអាចទិញប្រេងបានត្រឹមតែ ១០លីត្រក្នុងមួយពេល។
នៅទីក្រុង Kyiv កាលពីថ្ងៃអាទិត្យ ស្ថានីយប្រេងឥន្ធនៈមួយចំនួនបានបិទដោយសារតែកង្វះខាត ខណៈកន្លែងផ្សេងទៀតមានលក់តែប្រេងម៉ាស៊ូតប៉ុណ្ណោះ។ លោក Taras Volovodenko ពលរដ្ឋនៅទីក្រុង Kiev និយាយថា មានឱនភាពដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ីលើឃ្លាំងស្តុកប្រេង។ បំណងតាំងពីថ្ងៃសៅរ៍របស់លោកដើម្បីទិញប្រេងឥន្ធនៈមិនបានជោគជ័យនោះទេ ដូច្នេះលោកត្រូវចំណាយពេលពីរបីម៉ោងក្នុងជួរប្រវែងជិត ១គីឡូម៉ែត្រដើម្បីទិញប្រេង។ លោកមានការព្រួយបារម្ភអំពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ ខណៈសភាអ៊ុយក្រែននឹងលុបចោលការមិនបង់ពន្ធ និងបង្កើនពន្ធលើប្រេងឥន្ធនៈ។ អាជ្ញាធរអ៊ុយក្រែនបានស្នើឱ្យពលរដ្ឋប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបន្ថែមទៀត ដើម្បីសន្សំសំចៃប្រេងសាំង៕
អត្ថបទ៖ ប៊ុនថន