លោក Nenad Popovic រដ្ឋមន្ត្រីដែលមិនមានតួនាទីជាក់លាក់នៅក្នុងរដ្ឋាភិបាលស៊ែរប៊ី បានប្រាប់សារព័ត៌មានTASS នៅខាងក្រៅពិធីតាំងពិព័រណ៍ Innoprom លើកទី ១៦ថា ស៊ែរប៊ីមិនបានដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងរុស្ស៊ីទេ ហើយនឹងមិនដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងប្រទេសនេះឡើយ ហើយកំពុងប្រឈមនឹងសម្ពាធដ៏ធំសម្បើម ហើយថែមទាំងទទួលបានការគំរាមកំហែង ដោយសារតែរឿងនេះ។

លោកបាននិយាយថា៖«ស៊ែរប៊ីមិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទេ ហើយនឹងមិនដែលធ្វើបែបនេះទេ ទោះបីជាមានសម្ពាធ និងការគំរាមកំហែងដ៏ធំសម្បើមបែបណាដែលជួនកាលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងក៏ដោយ»។ «ពីព្រោះមានកម្លាំងដែលកំពុងស្វែងរកការបំបែកទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ី។ ប៉ុន្តែស៊ែរប៊ីដឹងថា រុស្ស៊ីគឺជាបងប្អូន និងជាមិត្តរបស់យើង»។

យោងតាមលោក Popovic នេះមិនមែនជាស្ថានភាពសព្វថ្ងៃនេះទេ វាមានរយៈពេលយូរមកហើយ » ហើយជនជាតិស៊ែរប៊ី និងរុស្ស៊ី គឺជាប្រជាជនពីរដែលជិតស្និទ្ធបំផុតនៅក្នុងពិភពលោក ដែលជាមូលហេតុដែលប្រជាជននៅស៊ែរប៊ីដឹងថា ទណ្ឌកម្មទាំងនេះ គឺអយុត្តិធម៌។ លោកបានសង្កត់ធ្ងន់ថា៖«ទណ្ឌកម្ម គឺជាវិធានការអយុត្តិធម៌មួយ។ យើងផ្ទាល់ក៏ជាជនរងគ្រោះនៃទណ្ឌកម្មដែរ ហើយដឹងថា វាមិនផ្តល់ផលល្អដល់នរណាម្នាក់ឡើយ។ នោះហើយជាមូលហេតុដែលប្រទេសស៊ែរប៊ីមិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេស រុស្ស៊ី ហើយនឹងមិនដាក់ទណ្ឌកម្មណាមួយឡើយ។ នេះគឺជាការសម្រេចចិត្តរបស់ប្រធានាធិបតីរបស់យើង និងរដ្ឋាភិបាលរបស់យើង»៕