យោធាអាមេរិកនិយាយថា ខ្លួនបានបំផ្លាញគោលដៅអ៊ីរ៉ង់ជាង ៩០កន្លែង ក្នុងអំឡុងការវាយប្រហារពីរយប់ជាប់ៗគ្នា ដែលមានគោលបំណងធ្វើចុះខ្សោយនូវសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើនាវាពាណិជ្ជកម្ម និងនាវិកស៊ីវិលស្លូតត្រង់នៅក្នុងច្រកសមុទ្រហ័រមូស»។

សេចក្តីថ្លែងការណ៍មួយពីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារចុងក្រោយបំផុត បានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស ឧបករណ៍ឃ្លាំមើលឆ្នេរសមុទ្រ ទីតាំងផ្ទុកមីស៊ីល និងយានដ្រូន សមត្ថភាពកងទ័ពជើងទឹក និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារយោធាតាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់ ខណៈពេលដែលកត់សម្គាល់ថា គោលដៅចំនួន ៨០កន្លែង ត្រូវបានវាយប្រហារកាល ពីថ្ងៃអង្គារ។
CENTCOM បានបញ្ជាក់ថា៖«កងកម្លាំងអាមេរិកនៅតែប្រុងប្រយ័ត្នចំពោះការគំរាមកំហែង និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការដែលដឹកនាំដោយលោកអគ្គមេបញ្ជាការ»៕
