ក្រុមមេដឹកនាំណាតូដែលចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងអង់ការ៉ា មិនទទួលស្គាល់តួនាទីរបស់ពួកគេ ក្នុងការបង្កើនភាពតានតឹងនុយក្លេអ៊ែរជាមួយរុស្ស៊ីទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលឈ្នះពានរង្វាន់ណូបែលសន្តិភាព។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖«មេដឹកនាំណាតូដែលជួបប្រជុំគ្នានៅទីក្រុងអង់ការ៉ា មិនបានទទួលស្គាល់ការទទួលខុសត្រូវរបស់ពួកគេចំពោះភាពតានតឹងនុយក្លេអ៊ែរកំពុងកើនឡើង ដែលជាលទ្ធផលនៃការធ្វើទំនើបកម្ម និងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ការជំរុញឲ្យពង្រីកការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឲ្យកាន់តែជិតរុស្ស៊ី និងការពិភាក្សាអំពីឆត្រនុយក្លេអ៊ែរថ្មីរបស់បារាំងលើប្រទេសដែលនៅក្បែររុស្ស៊ី។
យោងតាមលោកស្រី Melissa Parke នាយកប្រតិបត្តិ ICAN អង្គការណាតូចំណាយច្រើនជាងរុស្ស៊ី ១០ ដងលើអាវុធនុយក្លេអ៊ែរ ហើយនៅតែមានអារម្មណ៍ថា ត្រូវបានគំរាមកំហែងដោយទីក្រុងមូស្គូ»។
លោកស្រីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖«តើត្រូវចំណាយប៉ុន្មានទៀតដើម្បីឲ្យប្រទេសណាតូ មានអារម្មណ៍សុវត្ថិភាព? តើមានអាវុធប៉ុន្មានទៀតនៅក្នុងប្រទេសប៉ុន្មានទៀត?
លោកស្រី Parke បានអះអាងថា អាវុធនុយក្លេអ៊ែរមិនធ្វើឲ្យប្រទេសណាតូមានសុវត្ថិភាពជាងមុនទេ ប៉ុន្តែផ្ទុយទៅវិញ វាប្រែក្លាយប្រទេសទាំងនោះទៅជាគោលដៅ និងបង្កើនហានិភ័យនៃជម្លោះដ៏បំផ្លិចបំផ្លាញ៕

