ភ្នំពេញ៖ នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះអគារខុនដូ Wealth Mansion នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា ភ្លាមៗកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តជួយអន្តរាគមន៍បាញ់ទឹកពន្លត់អណ្តាតភ្លើងរលត់ទៅវិញ ដោយមិនឆេះរាលដាលទ្រង់ទ្រាយធំនោះទេ។ ករណីនេះក៏មិនបណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់ដែរ។
ចំពោះមូលហេតុ និងការខូចខាតសមត្ថកិច្ចកំពុងស្រាវជ្រាវ។ តាមការបញ្ជាក់ពីសមត្ថកិច្ចទីតាំងដែលឆេះ គឺនៅជាន់ទី៤៣ នៃអគារខុនដូ Wealth Mansion៕ អត្ថបទ ៖ តារាវុទ្ធី








