ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) បាននិយាយថា «សាធារណរដ្ឋឥស្លាមជប៉ុន» បានបាញ់មីស៊ីលទៅលើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ដែលហាក់ដូចជានិយាយច្រឡំពីឈ្មោះសម្ព័ន្ធមិត្តយូរអង្វែង គឺជប៉ុន ជាអ៊ីរ៉ង់។
លោក Trump បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានី Ankara របស់ប្រទេសទួរគី នៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ (NATO)។
លោក Trump បាននិយាយថា «យើងប្រឈមជាមួយមីស៊ីលចំនួន ១១១គ្រាប់ដែលត្រូវបានបាញ់ដោយសាធារណរដ្ឋឥស្លាមជប៉ុន»។ លោកបានបន្តថា មីស៊ីលទាំងនោះត្រូវបានបាញ់ទៅលើនាវាផ្ទុកយន្តហោះ Abraham Lincoln ក្នុងរយៈពេល ១ម៉ោង ហើយពួកវាត្រូវបានស្ទាក់ចាប់។
ជប៉ុន និងសហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តសន្តិសុខយូរអង្វែង ហើយបានពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយការគំរាមកំហែងពីប្រទេសនានា ដូចជាចិន និងកូរ៉េខាងជើងជាដើម។ ជប៉ុនក៏បានបន្តរក្សាចំណងមិត្តភាពជាមួយអ៊ីរ៉ង់ផងដែរ៕

