ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក Lee Jae Myung បានយល់ព្រមពង្រឹងភាពជាដៃគូរបស់ប្រទេសទាំង២ ក្នុងការសាងសង់នាវាយោធា និងបន្តការចរចាកម្រិតការងារ ជុំវិញបញ្ហានេះ។

មេដឹកនាំទាំង២ បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅប្រទេសទួរគី កាលពីថ្ងៃទី៧ ខែកក្កដា ជាកន្លែងដែលលោក Trump បានពិនិត្យឡើងវិញនូវសំណើរបស់លោក ដើម្បីឱ្យកូរ៉េខាងត្បូងចូលរួមសហការសាងសង់នាវាយោធា។ នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kang Yu-jung។
លោកស្រី Kang បានបន្ថែមថា លោក Lee បានសន្យាថា នឹងសហការពេញទំហឹង និងណែនាំក្រុមហ៊ុនកូរ៉េខាងត្បូងដែលមានសមត្ថភាពសាងសង់នាវាទំនើប ។
កិច្ចប្រជុំ នៅទួរគី គឺជាជំនួបដោយផ្ទាល់លើកដំបូងរបស់មេដឹកនាំទាំង២ ចាប់តាំងពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ក្នុងខែមិថុនា ជាកន្លែងដែលលោក Trump បានធ្វើសំណើដំបូង។ កិច្ចប្រជុំនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំង២ ក្នុងការបង្កើតសន្ទុះ ក្នុងទំនាក់ទំនង បន្ទាប់ពីលោក Lee បានឡើងកាន់តំណែង កាលខែមិថុនា ឆ្នាំ២០២៥៕
