អាល្លឺម៉ង់មាន​អ្នក​ស្លាប់លើសពី ៥.០០០នាក់ ខណៈអឺរ៉ុបខាងលិចកត់ត្រាខែមិថុនាក្តៅបំផុតមិនធ្លាប់មាន

2026/07/10 12:04:38 am        48

យោងតាមទិន្នន័យបឋមពីការិយាល័យស្ថិតិសហព័ន្ធ បាន​បង្ហាញ​ថា ប្រទេសអាល្លឺម៉ង់ បានកត់ត្រាការស្លាប់លើសពី ៥.០០០នាក់ ក្នុងអំឡុងពេលរលកកម្ដៅ នៅចុងខែមិថុនា។

យោងតាមទិន្នន័យពីការិយាល័យ ដែលត្រូវបានគេស្គាល់ផងដែរថា ជា Destatis ក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា បាន​ឱ្យដឹង​ថា មានមនុស្សស្លាប់ច្រើនជាង ៥.៤៨៦​នាក់ ត្រូវបានកត់ត្រា ដែល​ខ្ពស់​ជាងចំនួន​មធ្យមភាគឆ្នាំ២០២២-២០២៥។ តួលេខ​នេះ​កើត​មាន​ស្របគ្នានឹងរលកកម្ដៅ​ឡើង​ក្ដៅខ្លាំង​​បំផុត​ នៅពេលដែលសីតុណ្ហភាពបានឡើងដល់កំណត់ត្រារបស់​ជាតិ ១០៧.១ហា្វរិនហៃ (៤១,៧អង្សាសេ)​។

វិទ្យាស្ថាន Robert Koch (Robert Koch Institute) របស់អាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងបោះពុម្ពផ្សាយការប៉ាន់ប្រមាណ​របស់ខ្លួន អំពីការស្លាប់ទាក់ទងនឹងកម្ដៅ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ តួលេខទាំងនេះ គឺជាភស្តុតាងចុងក្រោយបំផុតនៃចំនួនអ្នកស្លាប់ដោយសារសីតុណ្ហភាពក្ដៅ​ខ្លាំងថ្មីៗនេះ នៅទូទាំងទ្វីបអឺរ៉ុប។

ជាមួយ​គ្នា​នេះ អ្នកវិទ្យាសាស្ត្រ បានលើក​ឡើង​ថា អឺរ៉ុបខាងលិចត្រូវបានគ្រប​ដណ្ដប់​ដោយខែមិថុនាដែលក្តៅបំផុតមិនធ្លាប់មាន ខណៈដែលចក្រភពអង់គ្លេសចូលទៅ​ក្នុងរយៈពេល​​រលកកម្ដៅ​ទី៣ របស់ខ្លួន ក្នុង​ឆ្នាំនេះ ហើយ​ចំហេះ​ព្រៃបង្កការ​បំផ្លិច​បំផ្លាញ​ នៅ​ប្រទេសបារាំង និងអេស្ប៉ាញ។

ដោយមាន​ស្ថានភាព​អាក្រក់ទៅៗដោយសារ​ការ​​បំពុលកាបូន រលកកម្ដៅ​ដ៏​អាក្រក់​ខ្លាំង នៅខែមិថុនា បានជួយជំរុញសីតុណ្ហភាពខ្យល់ លើផ្ទៃផែន​ដី សម្រាប់តំបន់នេះឱ្យខ្ពស់ជាងមធ្យមភាគ ៣,០៦អង្សាសេ ពីប៉ុន្មាន​ទសវត្សរ៍ថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារ​ត្រួតពិនិត្យអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។

ទីភ្នាក់ងារនេះ បាន​ឱ្យដឹង​ថា អឺរ៉ុបខាងលិចកំពុងប្រឈមនឹងរលកកម្ដៅ​លើកទី៣ ក្នុងរយៈពេល ៦សប្តាហ៍ ហើយស្ថានភាព​ក្ដៅ​ហួតហែង​យ៉ាងទូលំទូលាយ កំពុងជួយជំរុញ​ឱ្យ​ភ្លើងឆេះព្រៃតូចៗរាលដាល​ឡើងទៅជាចំហេះព្រៃដែលមិនអាច​គ្រប់​​គ្រង​បាន​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm