លោកអធិការបតី Merz ៖ អាល្លឺម៉ង់យល់ព្រមទិញយកមីស៊ីលតម្រង់គោលដៅ Tomahawk របស់សហរដ្ឋអាមេរិក

2026/07/10 12:20:47 am        48

អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និយាយប្រាប់ក្រុមតំណាងរាស្រ្តនៅទីក្រុងប៊ែរឡាំងនាថ្ងៃព្រហស្បតិ៍នេះថា អាល្លឺម៉ង់យល់ព្រមជាមួយសហរដ្ឋអាមេរិក ដើម្បីទិញយកមីស៊ីលតម្រង់គោលដៅ Tomahawk ហើយនិងដាក់ឈរជើងវានៅលើទឹកដីអាល្លឺម៉ង់ ។

លោក Merz និយាយថា លោកមាននូវជំនួបជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ស្ថិតក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ ។ លោកថា កិច្ចប្រជុំកំពូលមួយនេះ លើសពីការរំពឹងទុកទាំងអស់របស់លោក ។

លោក Merzនិយាយទៀតថា ការធ្វើបែបនេះ ពួកយើងកំពុងខិតទៅរកការបិទគំលាតយុទ្ធសាស្រ្តសំខាន់ នៅក្នុងវិស័យការពារជាតិរបស់ពួកយើង ខណៈក្នុងពេលតែមួយ ពួកយើងនឹងធ្វើការផងដែរ ដើម្បីអភិវឌ្ឍប្រព័ន្ធអឺរ៉ុបផ្ទាល់ខ្លួនរបស់ពួកយើង ហើយនិងដាក់វាឲ្យឈរជើងនៅអឺរ៉ុប ។

សូមបញ្ជាក់ថា ជោគវាសនារបស់មីស៊ីលតម្រង់គោលដៅ Tomahawks ស្ថិតក្នុងស្ថានភាពពុំច្បាស់លាស់ ក្រោយលោកប្រធានាធិបតី Donald Trump ប្រកាសកាលពីខែឧសភាថា លោកនឹងកាត់បន្ថយវត្តមានយោធាសហរដ្ឋអាមេរិកនៅអាល្លឺម៉ង់ ដែលត្រូវបានគេមើលឃើញថា ជាការលុបចោលផែនការក្រោមរដ្ឋបាលមុន ដើម្បិដាក់ពង្រាយកងវរសេនាធំអាមេរិក ជាមួយមីស៊ីលតម្រង់គ្រោលដៅរយៈចម្ងាយឆ្ងាយ Tomahawk ទៅកាន់ប្រទេសអាល្លឺម៉ង់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm