អភិបាលតំបន់លោក Vitaly Korolev បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅអាងស្តុកប្រេង Tver បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារដោយយានដ្រូននៅតំបន់ Tver ភាគពាយ័ព្យនៃទីក្រុងមូស្គូ។
លោក Vitaly Korolev បានសរសេរនៅលើកម្មវិធីផ្ញើសារ Max ថា៖«អគ្គិភ័យបានឆាបឆេះនៅអាងស្តុកប្រេងនៅតំបន់ Tver ដោយសារការវាយបកទៅលើការវាយប្រហារដោយដ្រូនពេញមួយយប់»។ យោងលោកអភិបាលតំបន់នេះ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ចប់ផលវិបាកនៃការវាយប្រហារ និងធានាសុវត្ថិភាពរបស់អាងស្តុកប្រេងនេះ។
លោកបានបន្ថែមថា អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយពុំមានអ្នកស្លាប់ និងរបួស ត្រូវបានរាយការណ៍នោះទេ៕

