បន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បានណែនាំដល់កងទ័ពតាមបន្ទាត់ព្រំដែនបន្តទប់ស្កាត់ការឆ្លងដែនខុសច្បាប់។
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បានអញ្ជេីញចុះទស្សនកិច្ចសិក្សា«ការងារកសាងពង្រឹងអង្គភាពរឹងមាំលេីគ្រប់វិស័យ វរសេនាតូចថ្មើរជើងលេខ៥១៣» និងមានការអញ្ជើញចូលរួមមានពី អាជ្ញាធរស្រុក កងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក និងលោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ ៥១២ ៥១៤ នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗនិងបាន ថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៣ ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ទន្ទឹមគ្នានេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានណែនាំដល់កងទ័ពដែលបានចូលបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ត្រូវបន្តទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បន្ថែមថាកងទ័ពត្រូវបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃសម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕ អត្ថបទ ៖ ឧត្ដម






