តុលាការអាហ្សង់ទីន បានកាត់ទោសអតីតមន្រ្តីកងទ័ពជើងទឹកជាន់ខ្ពស់ម្នាក់កាលពីថ្ងៃពុធពីបទផ្ទុះនាវាមុជទឹកមួយគ្រឿង នៅអាត្លង់ទិកខាងត្បូង ក្នុងឆ្នាំ ២០១៧ ដែលសមាជិកនាវិកទាំង ៤៤ នាក់ បាន ស្លាប់។
ការវាយប្រហារនាវា ARA San Juan គឺជាគ្រោះមហន្តរាយដ៏សាហាវបំផុតរបស់កងទ័ពជើងទឹកអាហ្សង់ទីន ក្នុងពេលមានសន្តិភាព។
លោក Claudio Villamide មេបញ្ជាការកងកម្លាំងនាវាមុជទឹក នៅពេលមានសោកនាដកម្មនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទធ្វេសប្រហែសធ្ងន់ធ្ងរ និងការរំលោភលើកាតព្វកិច្ច។
តុលាការសហព័ន្ធនៅភាគខាងត្បូងខេត្ត Santa Cruz ក៏បានហាមឃាត់លោកមិនឲ្យកាន់តំណែងសាធារណៈរយៈពេលប្រាំ ៦ឆ្នាំផងដែរ។
អតីតមេបញ្ជាការកងទ័ពជើងទឹកបីនាក់ផ្សេងទៀត ត្រូវបានដោះលែង៕

