លោក Qasim Adnan គឺជាអ្នកកាន់ទុក្ខអ៊ីរ៉ាក់មួយរូបនិយាយថា លោក Khamenei ដែលជាអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ បានលះបង់ជីវិតមិនមែនសម្រាប់តែមនុស្សម្នាក់ ឬលះបង់ជីវិតសម្រាប់ខ្លួនឯងនោះទេ ប៉ុន្តែលះបង់ជីវិត ដើម្បីសាសនាអ៊ិស្លាមមួយគត់ ។
លោកបន្តថា គាត់បានបង្រួបបង្រួមជំនឿ បង្រួបបង្រួមមនុស្ស និងបង្រួបបង្រួមអ្នករាល់គ្នា តាមរយៈការលះបង់ជីវិតរបស់គាត់នេះ គាត់បានក្លាយជាអ្នកពលី ដូចជាជីតារបស់គាត់ដែរ គឺលោក Hussain សម្រាប់សាសនាមួយនេះ ។ ហេតុដូច្នេះហើយ នៅថ្ងៃនេះ គាត់ស័ក្តិសមឲ្យពួកយើងក្រោកឈរ ដង្ហែរក្បួន កាន់ទុក្ខ យំសោក និងមានមោតនភាពចំពោះរូបគាត់ ។
ក្តារមឈូសរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានធ្វើដំណើរទៅដល់ទីក្រុង Karbala ប្រទេសអ៊ីរ៉ាក់នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការឈប់សំចតចុងក្រោយនៃពិធីបុណ្យសពរយៈពេល ៦ថ្ងៃរបស់គាត់ មុនពេលវិលត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញ សម្រាប់ពិធីបញ្ចុះសព ។
គួរឲ្យដឹងថា លោក Khamenei ត្រូវបានសម្លាប់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អំឡុងការវាយប្រហាររួមដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ៕

