ប្រទេសអែលសាល់វ៉ាឌ័រ បានបង្ហាញកញ្ចប់សារធាតុកូកាអ៊ីនរឹបអូសបាន ក្រោយក្រុមអាជ្ញាធរនិយាយថា កងទ័ពជើងទឹកជាតិ រឹបអូសបានសារធាតុកូកាអ៊ីនច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ទម្ងន់ ៦,៦៨តោន ពីទូក ២គ្រឿង ។
រូបភាពវីដេអូឃ្លីបពីការិយាល័យប្រធានាធិបតីអែលសាវ៉ាឌ័រ ឃើញទាហាន និងនគរបាល លើកកញ្ចប់គ្រឿងញៀនចេញពីទូក ដឹកកញ្ចប់គ្រឿងញៀន និងបង្ហាញគ្រឿងញៀនរឹបអូសបាននៅទីក្រុង La Paz ។
រដ្ឋមន្រ្តីការពារជាតិអែលសាល់វ៉ាឌ័រលោក Rene Francis Merino Monroy និយាយថា ទូកដំបូងដែលត្រូវបានរកឃើញនៅចម្ងាយ ១.០៧៧គ.ម ភាគនិរតីកោះ La Bocana មានផ្ទុកសារធាតុកូកាអ៊ីនទម្ងន់ ៣,៤២តោន ហើយទូកទី ២ មានដឹកសារធាតុកូកាអ៊ីនទម្ងន់ ៣,២៥តោន ដែលមានតម្លៃប្រហែល ៨១,៣លានដុល្លារ ក្នុងនោះក្រុមនាវិក ៣នាក់ បាននៅលើនាវានិមួយៗ ។
ក្រុមអាជ្ញាធរ និយាយថា ពួកគេបានឃាត់ខ្លួនមនុស្ស ៦នាក់ ក្នុងនោះមនុស្ស ២នាក់ គឺជាជនជាតិអេក្វាឌ័រ និង ៤នាក់ទៀត គឺជាជនជាតិកូឡុំប៊ី ៕

