រុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិកមានការយល់ច្រឡំហើយ នៅក្នុងជំនឿរបស់ពួកគេថាការវាយប្រហារកាន់តែជ្រៅរបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ីនឹងអាចជួយនាំឲ្យបញ្ចប់សង្រ្គាមមួយនេះបាន ។អ្នកន
ាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថាការបង្កើតតំបន់គ្មានការហោះហើរណាមួយលើអ៊ុយក្រែន មានន័យថា អង្គការណាតូកំពុងប្រតិបត្តិការនៅទីនោះ ជាអ្វីមួយដែលរុស្ស៊ីកំពុងព្យាយាមរារាំង ។លោក Pes
kov និយាយទៀតថា សម្រាប់ប្រព័ន្ធមីស៊ីល Patriot ការពិតណាស់ថាសហរដ្ឋអាមេរិកកំពុងបន្តផ្គត់ផ្គង់អាវុធ និងបច្ចេកវិទ្យាយោធាដល់អ៊ុយក្រែនក្នុងទ្រង់ទ្រាយធំ ។ ពិតណាស់ ថាពួកយើងដឹង មិនមែនថាពួកយើងមិនដឹងនោះ លោកប្រធានាធិបតីPutinក៏ដឹងរឿងនេះដែរ ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតីDonald Trump បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីលPatriot ជាការជំរុញដ៏ធំមួយសម្រាប់ទីក្រុងគីវដែលបានស្វែងរកការអនុញ្ញាតជាយូរមកហើយ ក្នុងការផលិតអាវុធការពារខ្លួនប្រភេទនេះ ។លោកថ្លែងនៅក្នុ
ងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy នៅឯកិច្ចប្រជុំកំពូលអង្គការណាតូក្នុងទីក្រុងអង់ការ៉ាថា ពួកយើងនឹងផ្តល់អាជ្ញាប័ណ្ណដល់អ្នក ដើម្បីផលិត Patriots ៕