រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមនាថ្ងៃព្រហស្បតិ៍នេះ ឃើញការខូចខាតស្ពានផ្លូវរថភ្លើង Aq Taqeh Khan ស្ថិតនៅខេត្តភាគខាងជើង Golestan របស់អ៊ីរ៉ង់ ក្រោយការវាយប្រហារកាលពីយប់កន្លងទៅរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ។
ស្ពានមួយនេះ គឹជាការតភ្ជាប់ពាណិជ្ជកម្មដ៏សំខាន់ទៅកាន់ដៃគូចិន និងរុស្ស៊ីរបស់ទីក្រុងតេអេរ៉ង់ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់ទីតាំងរបស់ស្ពានជាមួយច្រាំងទន្លេ ផ្លូវ ទីវាល និងទីតាំងពាក់ព័ន្ធនៅក្នុងទីក្រុង ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
ដោយឡែក ទីភ្នាក់ងារ Fars រាយការណ៍ថា ផ្លូវមួយខ្សែនេះដែលត្រូវឆ្លងកាត់ប្រទេសតួកមេនីស្ថាន និងប្រទេសកាហ្សាក់ស្ថាន បានក្លាយជាការតភ្ជាប់ដីគោកដ៏សំខាន់មួយទៅកាន់ប្រទេសចិន ដែលផ្លូវនេះទទួលបានការចូលរួមយ៉ាងសកម្មជាងមុន អំឡុងការបិទកំពង់ផែឈូងសមុទ្ររបស់អ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ ។
ពួកគេរាយការណ៍ទៀតថា ផ្លូវមួយខ្សែនេះដែរ ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី សម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់អ៊ីរ៉ង់ចាប់តាំងពីចុងសប្តាហ៍ ២០២៥រហូតមក ហើយការជួសជុលស្ពានខាងលើ ត្រូវបានគេរំពឹងថា នឹងអាចបញ្ចប់ភ្លាមៗ ៕