អ៊ីរ៉ង់និយាយថា កាំជ្រួចផ្លោងអាមេរិកត្រូវចំបរិវេណជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr

2026/07/10 02:32:02 am        16

អភិបាលរងខេត្ត Bushehr របស់អ៊ីរ៉ង់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះថា កាំជ្រួចផ្លោង ១គ្រាប់របស់សហរដ្ឋអាមេរិក ធ្លាក់លើបរិវេណជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នាថ្ងៃព្រហស្បតិ៍នេះ ។

មន្រ្តីរូបនេះ និយាយថា ទីតាំងជាច្រើនកន្លែងនៅខេត្ត Bushehr រួមទាំងបរិវេណរោងចក្រនុយក្លេអ៊ែរ រងការវាយប្រហាររបស់សហរដ្ឋអាមេរិក ។

ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Mehr រាយការណ៍ថា សំឡេងផ្ទុះជាច្រើន ត្រូវបានឮនាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅខេត្ត Bushehr ។

នៅថ្ងៃព្រហស្បតិ៍នេះដែរ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាសហរដ្ឋអាមេរិកនៅតាមបណ្តាលរដ្ឋជិតខាងក្នុងតំបន់ឈូងសមុទ្រ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើខេត្តតំបន់ឆ្នេរភាគខាងត្បូង និងខេត្តតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេ ធ្វើឲ្យភាពជាប់គាំងកាន់តែខ្លាំងនៃកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣សប្តាហ៍ ។

អ៊ីរ៉ង់ត្រៀមនឹងបញ្ចុះសាកសពលោកអតីតមេដឹកនាំ Ayatollah Ali Khamenei នាថ្ងៃព្រហស្បតិ៍នេះ នៅទីសក្ការៈដ៏ពិសិដ្ឋបំផុត ស្ថិតក្នុងទីក្រុង Mashhad នៅភាគឦសានប្រទេសអ៊ីរ៉ង់ បន្ទាប់ពីពិធីបុណ្យទ្រង់ទ្រាយធំ ការដង្ហែរក្បួន និងពិធីកាន់ទុក្ខរយៈពេល ១សប្តាហ៍ ដែលជាប់ជួននឹងការផ្ទុះជម្លោះថ្មីជាមួយសហរដ្ឋអាមេរិក ក្រោយបទឈប់បាញ់រយៈពេលជាច្រើនសប្តាហ៍ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm