នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋរស់នៅទូទាំងកោះភាគខាងត្បូង Ishigaki របស់ជប៉ុន បានរក្សាសុវត្ថិភាពផ្ទះសម្បែង និងហាងលក់ទំនិញរបស់ពួកគេ ជាការត្រៀមខ្លួនចំពោះការមកដល់របស់ព្យុះទីហ្វុង Bavi ។
ភ្លៀងធ្លាក់តិច និងសន្ទុះខ្យល់បក់ពុំទាន់សូវខ្លាំង បានកើតមាន មុនការមកដល់របស់ព្យុះដែលបច្ចុប្បន្ននៅចម្ងាយប្រហែល ១ពាន់គ.ម ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្យុះទីហ្វុងមួយនេះ គ្រោងនឹងបោកបក់ដល់ដីគោកនៅកោះ Ishigaki នាព្រឹកថ្ងៃសៅរ៍ខាងមុខ ។
លោក Hiroshi Nomura គឺជាម្ចាស់ហាងលក់កង់ និយាយថា ជាការពិតណាស់ថា លោកមានការព្រួយបារម្ភ លោកមានការព្រួយបារម្ភថាតើ ការត្រៀមខ្លួនរបស់ពួកយើងគ្រប់គ្រាន់ហើយឬនៅសម្រាប់មហាព្យុះមួយនេះ ។ លោកបន្តថា លោកមានគម្រោងបិទហាងរបស់លោកមុនពេលព្យុះ Bavi បោកបក់ដល់ដីគោក ។
ស្របពេលដែលអ្នកស្រុកនាំគ្នាស្តុកទំនិញមុនការមកដល់របស់ព្យុះ រានលក់ទំនិញក្នុងហាងមួយចំនួន លែងមានទំនិញទៀតហើយ ។
តំបន់ឆ្នេរសមុទ្រសាធារណៈមួយចំនួន សួនកម្សាន្តតំបន់ឆ្នេរ និងចំណតនាវាចម្លង គ្រោងនឹងបិទទ្វារផងដែរនៅថ្ងៃព្រហស្បតិ៍នេះ ដោយពួកគេលើកឡើងពីក្តីបារម្ភមុនការមកដល់របស់ព្យុះ ។
ក្រុមអាជ្ញាធរ បានព្រមានអ្នកស្រុកឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ សម្រាប់ខ្យល់បក់ខ្លាំង បំណាក់ដី ទឹកជំនន់ និងការកញ្ជ្រោលឡើងរបស់ព្យុះ ៕