កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានវាយប្រហារគោលដៅហេដ្ឋារចនាសម្ព័ន្ធយោធាសហរដ្ឋអាមេរិកនៅប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រនាថ្ងៃព្រសហ្បតិ៍នេះ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើខេត្តតំបន់ឆ្នេរភាគខាងត្បូង និងខេត្តតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេ ធ្វើឲ្យភាពជាប់គាំងកាន់តែខ្លាំងនៃកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣សប្តាហ៍ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegram កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ទីតាំងយោធាសហរដ្ឋអាមេរិក ត្រូវបានរងការវាយប្រហារនៅមូលដ្ឋាន Ar-Rifjan ជាទីដែលបន្ទាយ Camp Arifjan ស្ថិតនៅ និងមូលដ្ឋានយោធា Ali Al-Salem ស្ថិតក្នុងប្រទេសគូវ៉ែត ។
យោធាសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃពុធថា ការវាយប្រហារចុងក្រោយរបស់ខ្លួនលើអ៊ីរ៉ង់ មានគោលបំណង ដើម្បីបើកច្រកសមុទ្រ Hormuz ក្រោយពួកគេនិយាយថា កងកម្លាំងអ៊ីរ៉ង់ បានវាយប្រហារនាវាដឹកប្រេង ៣គ្រឿង នៅតំបន់នោះ ។
ការវាយប្រហារនេះដែរ បានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិលោក Donald Trump និយាយថា លោកមានជំនឿថា បទឈប់បាញ់បណ្តោះអាសន្នជាមួយអ៊ីរ៉ង់ ត្រូវបានបញ្ចប់ហើយ ។
ក្រុមមន្រ្តីអ៊ីរ៉ង់និយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ១៤នាក់ និងមនុស្ស ៧៨នាក់ផ្សេងទៀត រងរបួសនៅទូទាំងខេត្តចំនួន ៥ អំឡុងថ្ងៃទី ៨ និងថ្ងៃទី ៩ ខែកក្កដានេះ ៕