នៅទីក្រុង Bunia របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ យុវតី La Joie Kahindo វ័យ ១៨ឆ្នាំ កំពុងព្យាយាមកសាងជីវិតរបស់នាងឡើងវិញក្រោយបាត់បង់ឪពុកម្តាយដោយសារជំងឺអេបូឡា ។
ទីក្រុង Bunia ស្ថិតក្នុងចំណោមទីក្រុងនៅចំណុចកណ្តាលនៃការរីករាលដាលឆ្លងជំងឺអេបូឡាកាលពីពេលកន្លងទៅដែលត្រូវបានប្រកាសដោយអង្គការសុខភាពពិភពលោក(WHO) កាលពីខែឧសភាឆ្នាំ ២
០២៦ ។ យុវតី Kahindo នៅចាំបានយ៉ាងច្បាស់ មុនពេលដែលឪពុកម្តាយរបស់នាងស្លាប់ ។ នាងរំឭកថាស្ថានភាពម្តាយរបស់នាង ពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ។ ម្តាយរបស់នាង បានឆ្លងជំងឺពេលដែលគាត់មានផ្ទៃពោះ ។ អ្នកជិតខាងដឹងច្បាស់ពីស្ថានភាពជំងឺរបស់ម្តាយនាងហើយបានទូរស័ព្ទហៅរថយន្តគិលានសង្គោះ និងណែនាំឲ្យឪពុករបស់នាងទៅមន្ទីរពេទ្យផងដែរហើយចាប់តាំងពីពេលនោះមក ឪពុករបស់នាង ក៏ធ្លាក់ខ្លួនឈ
ដូចគ្នា ។
យុវតី Kahindoនិយាយទៀតថា ឪពុកម្តាយរបស់នាងទៅមន្ទីរពេទ្យនៅថ្ងៃចន្ទ ហើយប្រហែលជាវេលាម៉ោង៣រសៀលថ្ងៃអង្គារ ពួកយើងទទួលដំណឹងដ៏អកុសលមួយ គឺទាំង ឪពុក និងទាំងម្តាយរបស់នាងបាន
ស្លាប់បាត់ទៅហើយ ។យោងតាមទិន្នន័យពីរដ្ឋាភិបាលបានឲ្យដឹងថាមនុស្សយ៉ាងហោច ៦០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានសម្លាប់ដោយសារជំងឺអេបូឡាខណៈករណីឆ្លងបានបញ្ជាក់ កើនឡើង
ដល់ ១.៧៥៩នាក់ ។ចំនួនសរុបដែលបានបញ្ចេញកាលពីថ្ងៃពុធនេះត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃអង្គារ ខណៈករណីឆ្លងថ្មី ៥១នាក់ និងករណីស្លាប់ថ្មី២០នាក់ ត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ម
ោងចុងក្រោយ ៕