អាមេរិក-អ៊ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា ខណៈទីក្រុងតេអេរ៉ង់ប្រារព្ធពិធីបញ្ចុះសពលោក Khamenei

2026/07/10 08:08:46 am        99

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបើកការវាយប្រហារដាក់គ្នាម្តងទៀត ដែលបានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ៩ កក្កដា សប្ដាហ៍នេះ ខណៈក្រុមអ្នកសង្កេតការណ៍បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហាររបស់អាមេរិកលើខេត្តនានាតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់អ៊ីរ៉ង់ ដែលធ្វើឲ្យបទឈប់បាញ់រយៈពេលបីសប្តាហ៍កាន់តែរិចរិល។

ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាច្រើននៅទូទាំងភាគខាងត្បូងអ៊ីរ៉ង់ រួមទាំងទីក្រុង Bushehr ដែលជាទីតាំងមួយនៃរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ ព្រមទាំង ទីក្រុង Konarak ទីក្រុង Choghadak និងទីក្រុង Bandar Abbas។អាមេរិកនិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធាចំនួន៩០កន្លែង ដែលមួយចំនួននៅជិតច្រកសមុទ្រ ខណៈអ៊ីរ៉ង់និយាយថា មនុស្ស ១៤នាក់បានស្លាប់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍ផងដែរថា គោលដៅនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ត្រូវបានវាយប្រហារ ដោយដកស្រង់សម្តីអភិបាលរងខេត្ត។ សហរដ្ឋអាមេរិកពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារចុងក្រោយបំផុតនោះទេ។ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយរដ្ឋ បានរាយការណ៍ថាអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូវ៉ែត បារ៉ែន និងកាតា ជាការឆ្លើយតប។ ក្រោយមកនៅថ្ងៃព្រហស្បតិ៍ដដែល ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារបន្ថែមទៀតទៅលើទីតាំងនានានៅក្នុងប្រទេសកូវ៉ែត ហ្ស៊កដានី និងអ៊ីរ៉ាក់ ។

ដោយឡែក ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា ខណៈសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានបញ្ចុះបន្ទាប់ពីពិធីបុណ្យសពរយៈពេលប្រាំមួយថ្ងៃ។ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Mashhad នៅភាគឦសាននៃប្រទេសអ៊ីរ៉ង់ ដោយគ្រវីទង់ជាតិអ៊ីរ៉ង់ ខណៈមួយចំនួនកាន់ស្លាកសញ្ញាគំរាមសម្លាប់លោកប្រធានាធិបតីអាមេរិក លោក Donald Trump។គួររម្លឹកថា លោក Khamenei ត្រូវបានសម្លាប់នៅថ្ងៃទី២៨ ខែកុម្ភៈ ២០២៦ ក្នុងអំឡុងពេលម៉ោងដំបូងនៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់៕


អត្ថបទដែលទាក់ទង

អ៊ុយក្រែនវាយប្រហារនាវារុស្ស៊ីជិតឧបទ្វីបគ្រីម៉េ ជាការកើនឡើងនៃវាយប្រហារកាន់តែខ្លាំងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ
2026/07/10 09:15:31 am        1
អាមេរិក-អ៊ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា ខណៈទីក្រុងតេអេរ៉ង់ប្រារព្ធពិធីបញ្ចុះសពលោក Khamenei
2026/07/10 08:08:46 am        1
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
2026/07/09 09:10:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ុយក្រែនវាយប្រហារនាវារុស្ស៊ីជិតឧបទ្វីបគ្រីម៉េ ជាការកើនឡើងនៃវាយប្រហារកាន់តែខ្លាំងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ

2026/07/10 09:15:31 am
​អាមេរិក-អ៊ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា ខណៈទីក្រុងតេអេរ៉ង់ប្រារព្ធពិធីបញ្ចុះសពលោក Khamenei
2026/07/10 08:08:46 am
​CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
2026/07/09 09:56:09 pm
​ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
2026/07/09 09:10:31 pm
​កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
2026/07/09 08:40:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/09 10:29:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am