យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងស្រុកបានឲ្យដឹងថា មនុស្ស១២នាក់បានស្លាប់ក្នុងចំហេះព្រៃដ៏ធំមួយដែលបានឆេះរាលដាលកាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅស្រុក Los Gallardos ខេត្ត Almeria ភាគខាងត្បូងប្រទេសអេស្ប៉ាញ។

អង្គភាពសេវាសង្គ្រោះបន្ទាន់១១២ បាននិយាយថា អង្គភាពបានទទួលរបាយការណ៍ដំបូងនៃអគ្គិភ័យនៅម៉ោងប្រហែល៥:០០ល្ងាចម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ ដោយសារតែសីតុណ្ហភាពខ្ពស់ សំណើមទាប និងខ្យល់បក់ខ្លាំង ចំហេះព្រៃបានរាលដាលយ៉ាងឆាប់រហ័សទៅកាន់ក្រុង Bedar ដែលនៅជិតខាង។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថា ជនរងគ្រោះមួយចំនួនត្រូវបានរកឃើញនៅក្នុងរថយន្តដែលត្រូវបានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។

ប្រតិបត្តិការពន្លត់អគ្គិភ័យបានបន្តកាលពីពេលយប់ ដោយអង្គភាពINFOCA បានដាក់ពង្រាយក្រុមបុគ្គលិកនៅលើដីគោក យន្តហោះពន្លត់អគ្គិភ័យ និងឧទ្ធម្ភាគចក្រដើម្បីទប់ស្កាត់អណ្តាតភ្លើង។
អាជ្ញាធរយុត្តិធម៌បានបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុនៃអគ្គិភ័យ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ខណៈអង្គភាពសេវាសង្គ្រោះបន្ទាន់នៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ហើយកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យនៅតែបន្ត។