សារព័ត៌មាន The Wall Street Journal បានរាយការណ៍នៅថ្ងៃសុក្រនេះថា ថ្មីៗនេះ អ៊ីស្រាអែលបានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា ខ្លួនមានព័ត៌មានចារកម្មដែលនិយាយថា អ៊ីរ៉ង់កំពុងរៀបចំផែនការប៉ុនប៉ងធ្វើឃាតលើរូបលោក។

សារព័ត៌មាន CNN បានរាយការណ៍ដាច់ដោយឡែកថា ព័ត៌មានចារកម្មនេះទាក់ទងនឹងការប៉ុនប៉ងជាក់លាក់។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពុំបានឆ្លើយតបទៅនឹងរបាយការណ៍ និងការអះអាងទាំងនេះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានអះអាងថា ខ្លួនបានរារាំងការប៉ុនប៉ងជាច្រើនលើករបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតលោក Trump។
ថ្លែងនៅទីក្រុងអង់ការ៉ា ប្រទេសទួរគី នៅក្រៅកិច្ចប្រជុំកំពូលNATOកាលពីដើមសប្តាហ៍នេះ លោក Trump បាននិយាយសំដៅទៅលើការគំរាមកំហែងដល់អាយុជីវិតរបស់លោកពីសំណាក់ប្រទេសអ៊ីរ៉ង់ ដែលលោកបាននិយាយថាបានធ្វើឱ្យលោកស្ថិតនៅក្នុងបញ្ជីគោលដៅ។