ភ្នំពេញ ៖ ឯកឧត្ដម Daniel J. Kritenbrinkឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិក សម្រាប់កិច្ចការតំ បន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងឡាវ។ នេះបើតាមសេចក្ដីប្រកា សព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ចេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ឯកឧត្ដម Daniel J. Kritenbrinkឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើដំណើរមកប្រទេសកម្ពុជា និងឡាវ ពីថ្ងៃទី១ ដ ល់ថ្ងៃទី៧ ខែឧសភា។ ទស្សនកិច្ចនេះ នឹងផ្តោតលើការប្តេជ្ញាចិត្តរបស់អាម៉េរិក ចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុតនៅក្នុងតំបន់នេះ ដោយពង្រឹងបន្ថែមនូវមជ្ឈភាពអាស៊ាន ភាពជាដៃគូរវា ងសហរដ្ឋអាម៉េរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឱ្យអនុតំបន់ទន្លេមេគង្គ មានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។
នៅប្រទេសកម្ពុជា ឯកឧត្ដម Kritenbrinkនឹងជួបជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋម ន្រ្តីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីរបស់យើង និងការគាំទ្ររបស់អាម៉េរិក សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។
នៅប្រទេសឡាវ ឯកឧត្ដម Kritenbrinkនឹងដឹកនាំកិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិក ជាមួយឡាវ លើទំ នាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ដែលផ្ដោតលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសហរដ្ឋអាម៉េរិក ជាមួយឡាវ និងជំរុញទំនាក់ទំនងគ្នាស៊ីជម្រៅជាមួយឡាវ ក្នុងនាមជាសហប្រធានទាក់ទងនឹងភាពជាដៃគូរវាងសហរដ្ឋអាម៉េរិក និងតំបន់ទន្លេមេគង្គឆ្នាំ២០២២។ ឯកឧត្ដមក៏នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេ សឡាវ ឯកឧត្ដម SaleumxayKommasith, ឯកឧត្ដមអនុរដ្ឋមន្រ្តីការបរទេស ThongphaneSavanphetនិងមន្រ្តីគណ:កម្មាធិការទន្លេមេគង្គ។ ឯកឧត្ដមឧបការីរដ្ឋមន្រ្តីក៏នឹងជួបប្រាស្រ័យផងដែរ ជាមួយអតីតអ្នកចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចរបស់ក្រសួងការបរទេសអាម៉េរិក។
នៅក្នុងប្រទេសទាំងពីរឯកឧត្ដម Kritenbrinkនឹងពិភាក្សាពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក នៅពេលខាងមុខនេះ ដែលឯកឧត្ដមប្រធានាធិបតី Biden នឹងរៀបចំនៅទីក្រុង Washington នៅថ្ងៃទី ១២ និងទី ១៣ ខែឧសភា៕ ដោយ៖ គង់ ឌិន