នំ Croissant រាងបាល់ទាត់កំពុងទាក់ទាញអ្នកគាំទ្រ World Cup 2026 នៅទីក្រុង Miami

2026/07/10 08:45:31 pm        153

ខណៈការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 កំពុងឈានចូលដំណាក់កាលសំខាន់ ហាងនំ Maman Bakery នៅទីក្រុង Miami សហរដ្ឋអាមេរិក បានបង្កើតនំ Croissant រាងបាល់ទាត់ តុបតែងដោយទង់ជាតិនៃប្រទេសចូលរួមប្រកួត ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងពិភពបាល់ទាត់។

ការប្រកួត World Cup ឆ្នាំ 2026 ត្រូវបានរៀបចំរួមគ្នាដោយ កាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក ខណៈទីក្រុង Miami ក៏ជាទីក្រុងម្ចាស់ផ្ទះមួយផងដែរ។

នំ Croissant ពិសេសនេះ ត្រូវបានតុបតែងដោយទង់ជាតិដែលអាចបរិភោគបាន តំណាងឱ្យ ប្រេស៊ីល, សហរដ្ឋអាមេរិក, អាហ្សង់ទីន, ម៉ិកស៊ិក, បារាំង និងអ៊ុយរូហ្គាយជាដើម។ មិនត្រឹមតែរូបរាងប៉ុណ្ណោះទេ សូម្បីតែរសជាតិក៏ត្រូវបានជ្រើសរើសឱ្យឆ្លុះបញ្ចាំងពីអត្តសញ្ញាណម្ហូបអាហាររបស់ប្រទេសនីមួយៗផងដែរ។

អ្នកផលិតនំ Sarah Ifrah Ohana បានឱ្យដឹងថា ក្រុមការងារបានបង្កើតនំនេះ ដើម្បីអបអរសាទរ World Cup និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់បណ្ដាប្រទេសដែលចូលរួមប្រកួត។

នំតំណាងប្រទេសប្រេស៊ីលមានស្នូល Acai Puree ខណៈនំរបស់សហរដ្ឋអាមេរិកប្រើ Chocolate Buttercream។ អាហ្សង់ទីនមានស្នូល Guava Puree, ម៉ិកស៊ិកប្រើ Mango Puree, បារាំងប្រើស្នូល Strawberry-Lemon និងអ៊ុយរូហ្គាយប្រើ Dulce de Leche ដែលជាបង្អែមដ៏ល្បីរបស់ប្រទេសនោះ។

Ohana បានបន្ថែមថា គោលបំណងសំខាន់គឺចង់ឱ្យអ្នកគាំទ្របានចែករំលែកពេលវេលាល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដោយរីករាយទទួលទាននំ ខណៈកំពុងទស្សនាការប្រកួតបាល់ទាត់ជាមួយគ្នា។

អតិថិជនម្នាក់ឈ្មោះ Alexa Perez វ័យ ២៩ ឆ្នាំ ដែលបានជ្រើសរើសនំតំណាងសហរដ្ឋអាមេរិករសជាតិ Chocolate Buttercream បាននិយាយថា នំទាំងនេះបានបង្កើតបរិយាកាស និងស្មារតីនៃការប្រកួត World Cup យ៉ាងពិតប្រាកដ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        350

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm