អតីតពលករជាង ៥ពាន់នាក់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់​សមត្ថភាព​ជាផ្លូវការ​ពីរាជរដ្ឋាភិបាល

2026/07/10 02:59:42 pm        228

គិតចាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដោយ​ឥត​គិតថ្លៃ កាលពីចុងខែមេសា ឆ្នាំ២០២៦កន្លងទៅ ជូនដល់ប្រជាពលរដ្ឋទូទៅ ជា​ពិសេស​អតីត​ពលករ​មក​ពីថៃ ដើម្បីផ្តល់ឱកាសខ្ពស់ក្នុងការស្វែងរកការងារ និងមានប្រាក់ខែសមរម្យជាដើម។ គិតមកដល់ពេលនេះ បេក្ខជនចំនួនប្រមាណជាង ៥ ៤០០នាក់ ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ជំនាញ​ជា​ផ្លូវ​ការរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹង​កាលពីល្ងាចថ្ងៃទី៩ ខែកក្កដាកន្លងទៅ តាមសារអេឡិចត្រូនិកដឹងថា កម្មវិធី​ការ​វាយ​តម្លៃ​ទទួល​ស្គាល់​ជំនាញពីមុន (RPL) ដែលជួយដល់អតីត​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ​តាមរយៈការទទួលស្គាល់សមត្ថភាព​ និងបទពិសោធពីក្រៅប្រទេស ឱ្យទៅជាវិញ្ញាបនបត្រ​ជា​ផ្លូវ​ការ ​គិតមកដល់ពេលនេះ មានអ្នកដាក់ពាក្យដើម្បីចូលរួមប្រឡង មានប្រមាណជិត ៦ពាន់បេក្ខជន។

លោកអ្នកនាំពាក្យ បានបន្តទៀតថា ជាការកត់សម្គាល់បានមើលមើលឃើញថា បេក្ខជនមានភាពរីករាយខ្លាំងមែនទែន ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញពួកគាត់ ដែលធ្វើឱ្យពួកគាត់មានសមត្ថភាពខ្ពស់ ហើយឱ្យគេធ្វើបញ្ជាក់ពីសមត្ថភាព ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការស្វែងរកការងារ ក៏ដូចជាបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។ លោកបានបន្ថែមថា ដោយឡែក វិស័យឯកជនទៀតសោតក៏រីករាយដែរ ពីព្រោះពេលដែលមានការបញ្ជាក់សញ្ញាប័ត្រពីរាជរដ្ឋាភិបាលជូនដល់ពលរដ្ឋដែលមានជំនាញវិស័យសំណង់ ធ្វើឱ្យពួកគាត់មានកម្មករដែលមានជំនាញច្បាស់លាស់ត្រឹមត្រូវ និងមានផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ពួកគាត់ផងដែរ។

ពាក់ព័ន្ធកម្មវិធីខាងលើនេះ ក្រុមអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងបានមកធ្វើតេស្ត RPL បានឱ្យ ប៊ីធីវី ដឹងថា ពិតជាមានអារម្មណ៍រំភើបនិងសប្បាយចិត្តជាខ្លាំង ដោយសារធ្លាប់ធ្វើការងារក្នុងវិស័យសំណង់នេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានលិខិតបញ្ជាក់ជាផ្លូវការណាមួយទេ ពីអ្នកជំនាញ ឬពីក្រុមហ៊ុនជាដើមដើម្បីទទួលស្គាល់ជំនាញ។

ក្រុមអតីតពលករ បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបង្កើតកម្មវីធីដ៏ល្អនេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសអតីត​ពលករខ្មែរ​ដែល​ធ្លាប់​មាន​បទពិសោធន៍ និងធ្វើការងារក្នុងវិស័យសំណង់ អាចមានអាទិភាពខ្ពស់ជាងមុន ​ក្នុង​ការស្វែង​រកការ​ងារ​សម​រម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។

សូមបញ្ជាក់ថា កម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ក្នុងវិស័យសំណង់នេះ ផ្តោតលើមុខជំនាញសំខាន់ៗចំនួន៨ មានដូចជា៖ ការងារកំបោរ (រៀប​ឥដ្ឋ​និង​បូក​)​, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំ​ឡើង​បណ្តាញ​បំពង់​ទឹក, ការដំ​ឡើ​ងបណ្តាញ​អគ្គិសនី​ក្នុង​អគារ, ការ​ងារ​រន្ទា, ការ​ដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕ អត្ថបទ៖ ឈិត បូរ៉ាវី




អត្ថបទដែលទាក់ទង

ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm        1
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
2026/07/11 04:34:15 pm        1
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
2026/07/11 04:29:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov

2026/07/11 05:31:05 pm
​ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
2026/07/11 05:27:15 pm
​អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
2026/07/11 05:24:11 pm
​ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm
​ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
2026/07/11 04:34:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am