ការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន (PCBS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រារព្ធទិវាប្រជាជនពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ថា អត្រាគ្មានការងារធ្វើនៅតំបន់ហ្កាហ្សា បានកើនឡើងដល់ ៨០ ភាគរយ នៅឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹង ២៩ភាគរយ នៅតំបន់វេសបែង។

PCBS បាននិយាយថា ចំនួនប្រជាជនប៉ាឡេស្ទីនទូទាំងពិភពលោក បានឈានដល់ប្រហែល ១៥.៥ លាននាក់ នៅចុងឆ្នាំ ២០២៥ ដោយមានប្រជាជនប្រមាណ ៥.៦ លាននាក់រស់នៅ ក្នុងទឹកដីប៉ាឡេស្ទីន ៦.៨ លាននាក់ នៅក្នុងប្រទេសអារ៉ាប់ និង ១.៩ លាននាក់ នៅអ៊ីស្រាអែល។
PCBS បានបន្តថាសង្គមប៉ាឡេស្ទីន នៅតែមានមនុស្សវ័យក្មេង ដោយអ្នកដែលមានអាយុក្រោម ៣០ឆ្នាំ មានចំនួនប្រហែល ៦៥ ភាគរយនៃចំនួនប្រជាជនទាំងអស់។
ការិយាល័យនេះ បានបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស ក្នុងខែតុលា ឆ្នាំ ២០២៣ អគារជាង ១៩៨.០០០ខ្នង នៅតំបន់ហ្កាហ្សា ត្រូវបានខូចខាត ក្នុងនោះអគារជាង ១០២.០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង៕
