មន្ត្រីនគរបាលជាន់ខ្ពស់អង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បច្ចេកវិទ្យា និងវេទិកាអនឡាញកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីគំរាមកំហែងដល់ចក្រភពអង់គ្លេស ដែលបង្កឡើងដោយ ដោយបណ្តាប្រទេសដែលមានចេតនាអាក្រក់ ពួកជ្រុលនិយម និងក្រុមស្តាំនិយមជ្រុល។

លោកស្រី Vicki Evans អ្នកសម្របសម្រួលជាតិជាន់ខ្ពស់ទទួលបន្ទុកការប្រឆាំងភេរវកម្មនៅនគរបាលក្រុងបាននិយាយថា មានការប្រយុទ្ធជាបន្តបន្ទាប់ប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ហើយនគរបាលត្រូវការជំនួយពីក្រុមហ៊ុនបច្ចេកវិទ្យា ពីព្រោះការងារនេះមិនមែនជាអ្វីដែលយើងអាចធ្វើបានតែម្នាក់ឯងនោះទេ»។
លោក Laurence Taylor ប្រធាននគរបាលប្រឆាំងភេរវកម្ម បាននិយាយថា អំពើជ្រុលនិយមឥស្លាមនៅតែជាការគំរាមកំហែងដ៏ធំបំផុត ប៉ុន្តែក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ ការគំរាមកំហែងពីក្រុមស្តាំនិយមជ្រុល និងរដ្ឋដែលមានបំណងមិនល្អ បានកើនឡើងគួរឲ្យកត់សម្គាល់។

យោងតាមលោកស្រី Evans ការគំរាមកំហែងពីរដ្ឋដែលមានចេតនាអាក្រក់ គឺតម្រូវឲ្យនគរបាលប្រឆាំង ភេរវកម្មកំពុងលះបង់ពេលវេលា និងធនធានកាន់តែច្រើន ដើម្បីបញ្ឈប់គម្រោងដែលឧបត្ថម្ភដោយរដ្ឋទាំងនោះ៕