រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ដោយប្តេជ្ញាថា នឹងធ្វើដូច្នេះ ដោយកម្លាំងកាន់តែខ្លាំងឡើង»។

ការអត្ថាធិប្បាយចុងក្រោយនេះបានធ្វើឡើង នៅពេលដែលការប្រយុទ្ធគ្នាថ្មី បានផ្ទុះឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កើនការភ័យខ្លាចចំពោះការវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំ បន្ទាប់ពីមានបទឈប់បាញ់ខែមេសា និងកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ខែមិថុនា ដើម្បីបញ្ចប់អរិភាព។
លោក Katz បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់យោធាមួយថា៖«កងទ័ពបានត្រៀមខ្លួនរួចរាល់ និងមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការបន្តការប្រយុទ្ធឡើងវិញ ដើម្បីទទួលបានឧត្តមភាពផ្លូវអាកាស និងវាយប្រហារម្តងទៀត... នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចប់ការគំរាមកំហែង រួមទាំងលើកទី៣ ប្រសិនបើចាំបាច់»។
លោកបានបន្ថែមថា៖«ប្រសិនបើយើង ត្រូវត្រឡប់ទៅវិញ យើងនឹងត្រឡប់ទៅវិញ ដោយមានកម្លាំងកាន់តែខ្លាំងជាងមុនទៅទៀត»៕
