របាយការណ៍៖ អ្នកសម្របសម្រួលក្នុងតំបន់ ព្យាយាមសម្រាល​ភាពតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់

2026/07/10 11:12:07 pm        62

គេហទំព័រសារ​ព័ត៌មាន Axios កាលពី​ល្ងាចថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) បានរាយការណ៍ថា អ្នកសម្របសម្រួលក្នុងតំបន់ កំពុងព្យាយាមសម្រាល​ភាពតានតឹងដែលកំពុងកើនឡើង រវាងសហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ខណៈពេលដែលអំពាវនាវឱ្យមានការចរចាបន្ថែមទៀត ជុំវិញ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ប្រភពជាច្រើន​ ដោយ​មាន​ ២រូប​មកពីក្នុង​ប្រទេសអ្នកសម្រប​សម្រួល​ និងមួយ​រូប​ទៀត​ជាមន្ត្រីអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលក្នុងតំបន់ បាន និង​កំពុង​ព្យាយាមបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំង២។

ប្រភពក្នុងតំបន់ពីប្រទេសជា​អន្តរការី បានឱ្យ​ដឹង​ថា អ្នកសម្របសម្រួល ជឿថា ការវាយប្រហាររបស់អ៊ីរ៉ង់ថ្មីៗនេះ នៅច្រកសមុទ្រ Hormuz ត្រូវបានអនុវត្តដោយក្រុម​នៅក្នុងរបបអ៊ីរ៉ង់ដែលប្រឆាំងនឹងអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយកំពុងប្រឹង​ប្រែង​ធ្វើឱ្យកិច្ច​ព្រម​ព្រៀង​នេះ​លែងមាន​ប្រសិទ្ធភាព។

ប្រភពទាំង​នោះ​បានបញ្ជាក់​ថា មន្ត្រីមកពីប្រទេស​កាតា ប៉ាគីស្ថាន អេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត បានជជែក​តាម​ទូរស័ព្ទជា​ច្រើនដង ជាមួយមន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃពុធ ជា​កិច្ចខិតខំប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​ភាពតានតឹងថយ​ចុះ​។

គួរ​បញ្ជាក់​ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានវាយប្រហារគ្នាទៅវិញទៅមក ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ក្នុង​អំឡុង​ពេលជម្លោះ​កាន់​តែ​ឡើង​កម្ដៅ​ខ្លាំងឡើងៗ​ បន្ទាប់ពីមាន​ការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន ៣គ្រឿង នៅច្រកសមុទ្រ Hormuz៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm