ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មនុស្សចន្លោះពី ៤១ ទៅ ៤៣ លាននាក់បានចូលរួមក្នុងពិធីបុណ្យសពរយៈពេល៦ថ្ងៃសម្រាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវបានសម្លាប់។
ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានចាត់ទុកពិធីបុណ្យសពរបស់លោក Khamenei ថាមាន «ក្បួនដង្ហែ ធំបំផុតដែលពិភពលោកធ្លាប់បានឃើញ»។ ពិធីនេះ បានធ្វើឡើងនៅទូទាំងទីក្រុងចំនួនប្រាំ មានទីក្រុងតេអេរ៉ង់ ទីក្រុងQom ទីក្រុងNajaf ទីក្រុងKarbala និងទីក្រុងMashhad ។
ពិធីដង្ហែសពសាធារណៈជាផ្លូវការបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលដែលពលរដ្ឋអ៊ីរ៉ង់រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅឯបរិវេណសាសនា Grand Mosalla ក្នុងទីក្រុងតេអេរ៉ង់ ជាកន្លែងដែលមឈូសរបស់លោក Khamenei ត្រូវបានដាក់ឲ្យគោរព។
គណៈប្រតិភូមកពីសម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់ មានក្រុមហាម៉ាស ក្រុមជីហាតអ៊ិស្លាមមកពីតំបន់ហ្កាហ្សា ក្រុមហេសបូឡាមកពីប្រទេសលីបង់ និងក្រុមហ៊ូទីមកពីប្រទេសយេម៉ែនបានចូលរួម។ លោក Khamenei ត្រូវបានបញ្ចុះនៅទីសក្ការៈដ៏ពិសិដ្ឋបំផុតរបស់ប្រទេស រយៈពេលជាងបួនខែបន្ទាប់ពីលោកត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើបរិវេណរបស់លោកនៅទីក្រុងតេអេរ៉ង់ភាគកណ្តាល។

