ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី សាខា​ខេត្តកំពង់ស្ពឺ ​ចុះ​អប់រំ​ពលរដ្ឋ ​ត្រូវ​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​បញ្ចប់​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        29



ភ្នំពេញ ៖ ​ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី សាខា​ខេត្តកំពង់ស្ពឺ ​ចំនួន​១៨​រូប ​បែង​ចែក​ជា​២​ក្រុម នៅ​​ថ្ងៃទី​២០ មីនា ម្សិលមិញ ​ បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ ​តាម​ខ្នង​ផ្ទះ​តំបន់​ដាច់​ស្រយាល នៅ​ភូមិ​ដី​ឆ្នាំង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ​ត្រូវ​អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ​ក៏ដូចជា​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​កម្ពុជា​។


សកម្ម​ភាពចុះ​អប់រំ ផ្សព្វផ្សាយ​ខាងលើនេះ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត សាយ ឫទ្ធី​ អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ​តំណាង​ឯកឧត្តម ​លេង ​ផា​លី រដ្ឋ​លេខាធិការ​ក្រសួងផែនការ ​សហប្រធាន​អង្កេត​ប្រជាសាស្ត្រ ​និង​សុខភាព​ជាមួយ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម​ ហ៊ុន ម៉ា​នី និង​ជា​អនុប្រធាន​ទី​១​ ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ​ទទួលបន្ទុក​៣​ឃុំ សហការ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ស្ពឺ ​មន្ទីរ​សុខាភិបាល​ខេត្ត ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់​។


លោក​វេជ្ជបណ្ឌិត សាយ រិទ្ធី បាន​លើកឡើងថា ការងារ​មនុស្សធម៌​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជា​រៀង​រហូត​មក ​គឺ​កើត​ចេញពី​ការឧបត្ថម្ភ​គាំទ្រ និង​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​ ប្រធាន ហ៊ុន ម៉ា​នី ដែល​លោក​តែង​ខ្វល់ខ្វាយ​គិតគូរ និង​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​គ្រប់​កាលៈទេសៈ​។


ទន្ទឹមនឹងនោះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្រៀន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ល្អ ​ដោយ​លាង​សម្អាត​ដៃ​នឹង​អាកុល ​ឬ​សាប៊ូ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​ចាំបាច់​។ ក្នុងនាម ​ឯកឧត្តម លេង ផា​លី លោក​វេជ្ជបណ្ឌិត សូម​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​ ដែល​បាន​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ និង​អំពាវនាវ​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​ការពារ ៣​កុំ ក្នុង​វិធានការ ​ការពារ​Covid-19៖ ៣​ការពារ ៖១-​ពាក់​ម៉ាស់​, ២-​លាងដៃ​, ៣-​គម្លាត​សង្គម គម្លាត​បុគ្គល​ (​ចាប់ពី ១,៥​ម៉ែត្រ​ឡើងទៅ​) និង​៣​កុំ ៖ ១-​កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល និង​ម៉ាស៊ីនត្រជាក់​ច្រើនពេក​, ២-​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​,៣-​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ កុំ​កៀក​ស្មា កុំ​ឱប​គ្នា​ជាដើម​។ សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ នឹង​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ​អោយខាងតែបាន ដើម្បី​ទប់ស្កាត់​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ ទន្ទឹម​នឹងនោះ​ចំនួន​អ្នក​ឆ្លង​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ មាន​ចំនួន​ជាង​១​ពាន់​នាក់ ​ត្រឹម​រយៈពេល​១​ខែ​ ដែល​ច្រើនជាង ២​ដង​នៃ​ចំនួន​អ្នក​ឆ្លង​ជាង​មួយ​ឆ្នាំ​រាប់​ពី​ដើមឆ្នាំ​២០២០​មក​។ ក្រៅពីនោះ​ដំណើរការ​នៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រទេស​កម្ពុជា ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម ជា​ជំនួយ​សាធារណរដ្ឋ​ប្រជាមានិត ចិន ជូន​ឥស្សរជន​ជាន់ខ្ពស់ ម​ន្រី្ត​រាជការ ក្រុមគ្រូពេទ្យ​ជួរមុខ ចាប់តាំងពី​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ព្រមទាំង​កម្មករ​ប្រមូល​សំរាម ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង រហូតដល់​អាយុ​៥៩​ឆ្នាំ​។ ហើយ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង កូ​វី​សែ​ល ដែល​ទទួល​អាជ្ញាប័ណ្ណ​ផលិត​ដោយ​ក្រុមហ៊ុន អា​ស្ត្រា​ហ្សេ​នី​កា​៖ ចាប់តាំងពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ អាទិភាព​ចាក់​ជូន​ថ្នាក់ដឹកនាំ​កំពូល និង​ឥស្សរជន​ជាន់ខ្ពស់ និង​ប្រជាពលរដ្ឋ អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​។ ហើយ​វ៉ាក់សាំង​កូ​វ៉ា​ក់ ដែល​កម្ពុជា បញ្ជា​ទិញ​នឹង​មកដល់​ឆាប់ៗ ចំនួន​១​លាន ៥​សែន​ដូ​ស និង​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​មិត្ត​ចិន នឹង​មកដល់​សម្រាប់​វគ្គ​ទី​២ (​បង្គ្រប់​១​លាន​ដូ​ស​)​ផងដែរ​៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm