ទិន្នន័យតាមដានការធ្វើនាវាចរណ៍ បង្ហាញថា នាវាដឹកឧស្ម័នធម្មជាតិរាវ(LNG)កាន់តែច្រើន បានចាប់ផ្តើមឡើងវិញការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈទីក្រុងតូក្យូនិយាយថា នាវាពាក់ព័ន្ធនឹងជប៉ុនចំនួន ២២គ្រឿង បានចាកចេញពីតំបន់ឈូងសមុទ្រ ចាប់តាំងពីថ្ងៃអង្គាររហូតមក បើទោះបីជាការប្រយុទ្ធគ្នាថ្មី បានផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ។
ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការដឹកនាំជញ្ជូនប្រេង និងឧស្ម័នសកលនោះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយក្រុមហ៊ុនដឹកជញ្ជូន ហើយនិងរដ្ឋាភិបាលជាច្រើន បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងសប្តាហ៍នេះ លើនាវាពាណិជ្ជកម្ម និងការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បានកាត់បន្ថយការធ្វើនាវាចរណ៍ឆ្លងកាត់ដែនទឹកមួយនេះ ។
យោងតាមទិន្នន័យពីគេហទំព័រតាមដានការដឹកជញ្ជូន Kpler និង LSEG បានឲ្យដឹងថា ប៉ុន្តែនាវាគ្មានផ្ទុកឧស្ម័ន LNG យ៉ាងហោចណាស់ ៥គ្រឿងប៉ុណ្ណោះ បានធ្វើដំណើរចូលក្នុងច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុនា្មនថ្ងៃកន្លងមកនេះ ។
ទិន្នន័យបង្ហាញទៀតថា នាវាទាំងនោះ រួមមាននាវា GasLog Shanghai គ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូនក្រិក GasLog នាវា Al Samriya, Al Dafna, Al Gattara និងនាវា Al Rayyan ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនកាតា QatarEnergy ៕

