មន្ត្រីយោធាអ៊ីស្រាអែល និងអេហ្ស៊ីប ជួបពិភាក្សានៅក្រុង​គែរ ស្តីពីដំណាក់កាលទី២ នៃបទឈប់បាញ់ នៅហ្កាហ្សា

2026/07/11 01:47:23 am        62

គណៈប្រតិភូយោធាអ៊ីស្រាអែលមួយក្រុម បានជួបពិភាក្សានៅទីក្រុងគែរ ជាមួយមន្ត្រីយោធាអេហ្ស៊ីប ស្តីពីការឈានទៅដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់​ហ្កាហ្សា។​ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦)​។

កិច្ចប្រជុំនេះ បាន​កើត​មាន​ស្រប​នឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃ​ក្រុម​ហាម៉ាស ដឹកនាំដោយលោក Khalil al-Hayya ទៅកាន់រដ្ឋធានីរបស់​អេហ្ស៊ីប ដើម្បីពិភាក្សាជាមួយអន្តរការី​ ស្តីពីការពង្រឹង​បទឈប់បាញ់ និងអនាគតនៃកិច្ចព្រមព្រៀង។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល មិនបានបង្ហាញ​អត្តសញ្ញាណអ្នកចូលរួមពីភាគីណាមួយ​​ ឬពីលទ្ធផលនៃការពិភាក្សានោះទេ។ ប្រព័ន្ធផ្សព្វផ្សាយនេះ​បានឱ្យដឹង​ថា «គណៈប្រតិភូមន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែល បានទៅ​ដល់ទីក្រុងគែរ ហើយបានជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់​អេហ្ស៊ីប ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះ បាន​ឱ្យដឹង​ទៀតថា​ កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងចំណោមកិច្ចប្រឹងប្រែង ដើម្បីជំរុញទៅកាន់​ដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងហ្កាហ្សា ក្រោមផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ខណៈពេលដែលអះអាងថា ក្រុម​ហាម៉ាស «នៅតែបដិសេធមិនព្រមរំសាយអាវុធ»។

គួរបញ្ជាក់​ថា ប្រទេស​អេហ្ស៊ីប កាតា និងទួរគី កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងជំរុញផែនការហ្កាហ្សារបស់លោក Trump៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm