ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song នៅទីក្រុងប៉េកាំង នាថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) នេះ។
ទីក្រុងប៉េកាំង បានឱ្យដឹងថា លោក Pak បានទៅដល់ទីក្រុងប៉េកាំង នៅព្រឹកថ្ងៃសុក្រនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ហើយនឹងចូលរួមព្រឹត្តិការណ៍មួយដែលប្រារព្ធខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាពរបស់ប្រទេសជិតខាងទាំង២។
ដំណើរនេះ បានកើតឡើងក្រោយមួយខែបន្ទាប់ពីលោក Xi បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅកូរ៉េខាងជើង ក្នុងរយៈពេល ៧ឆ្នាំ ជាកន្លែងដែលលោក និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
ដោយត្រូវបានចុះហត្ថលេខានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១ សន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងជំនួយទៅវិញទៅមក នៅតែជាសន្ធិសញ្ញាការពារជាតិទៅវិញទៅមកសកម្មតែមួយគត់របស់ប្រទេសចិន៕

