ប្រទេសឥណ្ឌាកត់ត្រាអ្នក​ស្លាប់ទាក់ទង​នឹង​ទឹក​ភ្លៀងជាង​ ១០នាក់​

2026/07/11 02:07:55 am        50

ឥណ្ឌាបានមាន​អ្នក​ស្លាប់ទាក់ទង​នឹង​ទឹក​ភ្លៀងជាង​ ១០នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលភ្លៀងរដូវ​មូសុងបានបង្កឱ្យមានបំណាក់​ដី និងការបាក់​រលំផ្ទះសម្បែង នៅក្នុងតំបន់ជាច្រើនរបស់​ប្រទេស។

នៅ​ដើមសប្តាហ៍នេះ បំណាក់​ដី បានកើត​មាននៅ​​ទីតាំងគម្រោងផ្លូវរូងក្រោមដី Anakkompoyil-Meppadi ក្នុងរដ្ឋ Kerala ភាគខាងត្បូងឥណ្ឌា ដោយបានបណ្ដាល​ឱ្យ​មនុស្ស ៧នាក់ស្លាប់​។ សាកសពម្នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃសុក្រ (ទី១០ ខែកក្កដា ឆ្នាំ២០២៦)​ នេះ។

មន្ត្រីបានឱ្យដឹង​ថា មនុស្សម្នាក់នៅតែបាត់ខ្លួននៅកន្លែងកើតហេតុគម្រោងផ្លូវរូងក្រោមដីនេះ​ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការ។ មនុស្ស ៧នាក់បានបាត់បង់ជីវិត ​នៅភាគខាងជើងរដ្ឋ Uttar Pradesh ក្នុងសប្តាហ៍នេះ ខណៈទឹក​ភ្លៀង បានធ្លាក់​យ៉ាង​ជោគជាំនៅ​តំបន់នេះ ដែលរំខានដល់ជីវិតប្រចាំថ្ងៃ​​។

នៅភាគខាងលិចរដ្ឋ Maharashtra យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីអគារមួយបានបាក់ដួលរលំ នៅតំបន់ Pimpri Chinchwad ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តមាន​នៅ​រដ្ឋនេះ​។

កាលពីសប្តាហ៍មុន មនុស្ស ៦នាក់ បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យអគារកម្ពស់​ច្រើនជាន់បាក់​ដួលរលំនៅក្នុងរដ្ឋធានីហិរញ្ញវត្ថុ Mumbai របស់ឥណ្ឌា។

នៅរដ្ឋ Himachal Pradesh នៃតំបន់ភ្នំហិមាល័យ​ ភ្លៀងរដូវ​មូសុងបានបង្កការបំផ្លិចបំផ្លាញ នៅក្នុងតំបន់ជាច្រើន​។ លោក Sukhvinder Singh Sukhu រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ បានឱ្យដឹង​ថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងស្រុកផ្សេងៗនៃរដ្ឋក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានធ្វើ​ឱ្យ​មាន​ក្ដី​បារម្ភខ្លាំងឡើងៗ​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm