ចិនហាមឃាត់ការនាំចេញ​អេលីយ៉ូមបណ្តោះអាសន្ន ខណៈជម្លោះ​អាមេរិក-អ៊ីរ៉ង់ ផ្ទុះឡើងជាថ្មី​

2026/07/11 02:25:03 am        30


នៅថ្ងៃសុក្រ (ទី១០​ ខែកក្កដា ឆ្នាំ២០២៦)​ នេះ ប្រទេសចិនបានប្រកាស អំពីការហាមឃាត់ការនាំចេញសមាសធាតុ​​អេលីយ៉ូមជាបណ្តោះអាសន្ន ដែលមានប្រសិទ្ធភាពភ្លាមៗ ខណៈដែលការមាន​ជម្លោះយោធាឡើងវិញ​ នៅតំបន់មជ្ឈិមបូព៌ា គំរាមកំហែងដល់ការខ្វះខាតឧស្ម័នថ្មី ដែលមាន​សារៈសំខាន់ ​សម្រាប់ការផលិតបន្ទះឈីប។

នៅ​ដើម​ឆ្នាំ២០២៦ សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់បាននាំឱ្យមានកង្វះខាតសមាសធាតុ​អេលីយ៉ូម ដែលរំខានដល់ក្រុមហ៊ុននានា នៅទូទាំងពិភពលោក ក្នុង​នោះ​រួមទាំងនៅក្នុងប្រទេសចិនផងដែរ ជាកន្លែងដែលឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) ពឹងផ្អែកខ្លាំងឡើងៗ លើបន្ទះឈីបក្នុងស្រុក សម្រាប់ការបណ្តុះបណ្តាល និងដំណើរការម៉ូដែល AI។ អេលីយ៉ូមគឺចាំបាច់សម្រាប់ការគ្រប់គ្រងកម្ដៅ​ក្នុងការផលិតបន្ទះឈីប។

ការហាមឃាត់លើ​​អេលីយ៉ូមនេះ គឺជាឧទាហរណ៍ចុងក្រោយបំផុតរបស់​ទីក្រុងប៉េកាំង ដែលកំពុងស្វែងរកការការពារការខ្វះខាតសម្ភារៈសំខាន់ៗក្នុងស្រុក ដោយកាត់បន្ថយការនាំចេញ។ នៅមុននេះ ប្រទេសនេះ​បានដាក់ចេញវិធានការស្រដៀងគ្នា លើប្រេងឥន្ធនៈ ជី និងអាស៊ីតស៊ុលហ្វួរិក។

ចិនក៏កំពុងស្វែងរកការជំរុញសមត្ថភាពផលិតបន្ទះឈីបក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់ឧស្សាហកម្ម លើបន្ទះឈីប​កម្រិតខ្ពស់​នៃ​ក្រុម​ហ៊ុន​​ Nvidia ដែលស្ថិតនៅក្រោមការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក​​​។ ហើយ​ប្រទេស​នេះ​ពឹងផ្អែកយ៉ាងខ្លាំងលើសមាសធាតុ​អេលីយ៉ូម នៅបរទេស ទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីពង្រីកផលិតកម្មក្នុងស្រុកក៏ដោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm