ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានព្រមាននៅថ្ងៃសុក្រនេះថា ការវិលត្រឡប់ទៅរកការធ្វើសង្រ្គាមឡើងវិញ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងគំរាមកំហែងបន្តឲ្យកើតមានវិបត្តិថាមពលសកល ។
ពួកគេបន្តថា ហានិភ័យនៃការចាប់ផ្តើមអរិភាពឡើងវិញ អាចនឹងបំផ្លាញក្តីសង្ឃឹមនៃការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារថាមពល ដែលត្រូវបានកត់សម្គាល់ដោយទីភ្នាក់ងាររបស់ពួកគេ នៅថ្ងៃសុក្រនេះ ។
ការព្រមាននេះ បានកើតមានឡើង ស្របពេលមានការផ្អាកសកម្មភាពប្រយុទ្ធគ្នាពីកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងអ៊ីរ៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំធ្វើឲ្យដំណើរការការទូតរស់រានឡើងវិញ បើទោះបីជាប្រភពបានព្រមានថា យោធាសហរដ្ឋអាមេរិកនៅតែត្រៀមខ្លួន ក្នុងការចាប់ផ្តើមការវាយប្រហារឡើងវិញរបស់ពួកគេក៏ដោយ ។
ទីភ្នាក់ងារ IEA និយាយនៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួនថា តម្រូវការប្រេងពិភពលោក កំពុងតែធ្លាក់ចុះនៅឆ្នាំនេះជាលើកដំបូង ចាប់តំាងពីឆ្នាំ ២០២០ ស្របពេលដែលជម្លោះបន្តធ្វើឲ្យអាក់ខានដល់ផលិតកម្ម និងការនាំចេញប្រេង នៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕