នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុន បានជំរុញប្រជាពលរដ្ឋរស់នៅក្នុងខេត្ត Okinawa ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ស្របពេលដែលព្យុះទីហ្វុងដ៏ខ្លាំងក្លា Bavi កំពុងបោកបក់ខិតមកជិតបណ្តាកោះនៅតំបន់ភាគនិរតី ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណបក្សរដ្ឋមន្រ្តីជប៉ុនលោក Masanao Ozaki បានស្នើសុំឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់ និងបំណាក់ដី ។
លោក Ozaki និយាយថា ពួកយើងស្នើសុំឲ្យអ្នករាល់គ្នា ត្រូវតែត្រៀមជម្លៀសខ្លួន ត្រូវតែប្រុងប្រយ័ត្នទុកជាមុន មុនពេលខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ប្រែក្លាយទៅបញ្ហាធ្ងន់ធ្ងរ ហើយនិងស្វែងរកជម្រកនៅតាមអគារសិក្សា នៅក្នុងផ្ទះ និងនៅឲ្យឆ្ងាយពីមាត់បង្អួច ។
នៅព្រឹកថ្ងៃសុក្រនេះ ព្យុះទីហ្វុង Bavi បានបោកបក់ខិតមកជិតកោះ Sakishima ដែលជាកោះដាច់ស្រយោលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់បក់អតិបរមា ១៦២គ.ម ក្នុង ១ម៉ោង បង្ខំឲ្យមានការលុបចោលជើងហោះហើរជាច្រើនវ៉ុល នៅក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើររាប់ម៉ឺននាក់ ៕