WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព

2026/07/11 03:59:23 am        39

ស្របពេលដែលក្រុមអ្នកស្រុក និងក្រុមការងារសង្រ្គោះនៅទីក្រុង La Guaira ជីកតាមគំនរបាក់បែក និងប្រថុយសុវត្ថិភាពអាយុជីវិតរបស់ពួកគេ ដើម្បីស្វែងរកសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេនោះ ក្រុមមន្រ្តីសុខភាពអង្គការសុខភាពពិភពលោក(WHO) ព្រមានថា ការរីករាលដាលឆ្លងជំងឺ ស្ថានភាពគ្មានអនាម័យ កង្វះខាតទឹកស្អាត និងការអាក់ខានការថែទាំសុខភាពជាមូលដ្ឋាន អាចនឹងគំរាមកំហែងដល់អ្នករាល់រានរាប់ម៉ឺននាក់ពីការរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡា ។

លោក Jarbas Barbosa គឺជាប្រធានអង្គការសុខភាពអាមេរិក(PAHO) និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានភាពពុំសូវល្អនៅតាមទីជម្រក អាចនឹងធ្វើឲ្យអ្នករស់រានងាយរងគ្រោះយ៉ាងពិសេស ។

មន្រ្តីអង្គការសហប្រជាជាតិ(UN)និយាយថា វេណេស៊ុយអេឡា បានបង្កើតជម្រកស្នាក់នៅជាង ៨០កន្លែងសម្រាប់អ្នកដែលផ្ទះសម្បែងរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងគ្រោះរញ្ជួយដី ២លើក កាលពីថ្ងៃទី ២៤ ខែមិថុនា ក្នុងនោះមនុស្សជម្លៀសខ្លួនកើនឡើងដល់ជិត ១៨.០០០នាក់ ខណៈពលរដ្ឋវេណេស៊ុយអេឡា នាំគ្នារិះគន់ការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាល ។

នៅទីជម្រកក្នុងទីក្រុង Catia La Mar កម្មករកម្មវិធីស្បៀងអាហារពិភពលោក នាំគ្នាចែកចាយកញ្ចប់អាហារ និងទឹកដល់គ្រួសារដែលកំពុងស្នាក់នៅក្នុងសំពត់តង់ ។

បើទោះបីជាស្ថាននៅតែលំបាកយ៉ាងណាក្តី អ្នករស់រានដូចជាលោក Antonio Mayorga និយាយថា ការគាំទ្រចាំបាច់ខ្លាំងណាស់សម្រាប់ពួកគេ ។

លោក Mayorga និយាយថា អាហារគឺជារឿងសំខាន់សម្រាប់ពួកយើង ។ ពួកគេបានព្យាបាលពួកយើង ហើយលោកសង្ឃឹមថា ពួកគេនឹងបន្តធ្វើបែបនេះទៀត ពួកគេគាំទ្រពួកយើងអ្វីៗគ្រប់បែបយ៉ាងដោយសារគ្មាននរណាម្នាក់ រំពឹងថាមានរឿងហេតុរញ្ជួយដីបែបនេះ កើតឡើងនោះទេ ។

ខណៈពេលនោះដែរ UN បានកៀរគរជំនួយសម្របសម្រួលបានជាង ៣០០ លានដុល្លាររួចហើយ ហើយប្រជាជនជិត ៤ម៉ឺននាក់បានទទួលជំនួយស្បៀងអាហារក្នុងរយៈពេលពីរសប្តាហ៍មកនេះចាប់តាំងពីការឆ្លើយតបចាប់ផ្តើម ។ ពួកគេក៏កំពុងដាក់ពង្រាយក្រុមការងារដើម្បីផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នករស់រានមានជីវិត ជាពិសេសស្ត្រី និងកុមារ ។

UN មានគោលបំណងទៅដល់មនុស្ស ១,៣លាននាក់ ដែលភាគច្រើននៃពួកគេ ត្រូវការការគាំទ្រជំនួយមនុស្សធម៌ អំឡុងរយៈពេល ៦ខែបន្ទាប់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm