បារាំង-កម្ពុជា ត្រូវពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត

2026/07/11 07:54:34 am        117

ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងថា បារាំង-កម្ពុជា ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យបន្ថែមទៀត ដូចជា ការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនជាលំដាប់សម្រាប់រយៈពេលវែង ។

ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ បានថ្លែងដូចនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅកម្ពុជា។​ ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរពិតជាមានសំខាន់ណាស់នាពេលនេះ ដោយសារបច្ចុប្បន្ននេះ ពិភពលោកកំពុងតែរស់​នៅនិងជួបប្រទះបញ្ហាជម្លោះប្រដាប់អាវុធជាច្រើន ដូចជា នៅអ៊ុយក្រែន ជាដើម​ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ពិភពលោក​។ ប្រទេសបារាំងចង់ចូលរួមចំណែក និងប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា ក្នុងរយៈពេលវែង ដើម្បីប្រទេសទាំងពីរអាចវិវត្តន៍នៃទំនាក់ទំនងពាណិជ្ជកម្មមួយដ៏ល្អប្រសើរ។

ឯកឧត្តម បន្ថែមទៀតថា បន្ទាប់ពីឯកឧត្តមបានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់សំខាន់ៗជាច្រើនរបស់​កម្ពុជា បារាំងត្រូវធ្វើឱ្យប្រសើរជាងមុននូវកិច្ចសហប្រតិបត្តិការ​ទ្វេភាគីតាមរយៈការពង្រឹងសេដ្ឋកិច្ចបែបឈ្នះឈ្នះ រវាងប្រទេសទាំងពីរ ហើយ​បារាំងបានផ្តោតសំខាន់លើគម្រោងយុទ្ធសាស្រ្តជាច្រើនជាមួយកម្ពុជាដែលជាការចូលរួមចំណែករបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ជាផ្នែកមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​។

ជាក់ស្តែង ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជាសម្រេចបានផ្លែផ្កាជាច្រើនគួរជាទីពេញចិត្ត។ការប្តេជ្ញារបស់បារាំងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជានាពេលនេះ ត្រូវធ្វើឡើង បន្ទាប់ពីឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងមកកាន់ប្រទេសកម្ពុជា​ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលវត្តមានរបស់ឯកឧត្តមសង្ឃឹមថា នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងបារាំង-កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ដែលមានចំនួន ១,៧៥ពាន់លានអឺរ៉ូ កើនឡើង ១៧,៥% បើធៀបនឹងឆ្នាំ២០២៤។ ចំណែក ការវិនិយោគផ្ទាល់ពីបរទេស (FDI)របស់ប្រទេសបារាំងមកកម្ពុជា បានកើនដល់ ៦៩២លានអឺរ៉ូ នៅចុងឆ្នាំ២០២៤ កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៣។ ប្រទេសបារាំងនាំចូលផលិតផលសំខាន់ៗពីកម្ពុជា រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរ កង់ និងអង្ករ ខណៈបារាំងនាំចេញមកកម្ពុជាវិញនូវយន្តហោះ ដឹកអ្នកដំណើរប្រភេទ RTAជាច្រើនគ្រឿង, ផលិតផលឱសថ, និង ផលិតផលកសិ-ឧស្សាហកម្ម ជាដើម។អត្ថបទ៖ ធូ វិរៈ



 

អត្ថបទដែលទាក់ទង

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
2026/07/11 07:49:31 pm        1
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
2026/07/11 04:59:11 pm        1
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
2026/07/11 04:34:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី ខណៈពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz

2026/07/12 10:53:24 am
​អាហ្សង់ទីនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោយឈ្នះស្វីស
2026/07/12 10:42:04 am
​អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
2026/07/12 08:22:12 am
​អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស
2026/07/12 08:15:00 am
​ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
2026/07/11 07:49:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am