បំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមនុស្ស ១៦ នាក់ស្លាប់នៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។ អាជ្ញាធរកំពុងស្វែងរកអ្នកផ្សេងទៀតដែលនៅបាត់ខ្លួន។ បំណាក់ដីត្រូវបានបង្កឡើងដោយខ្យល់មូសុង និងព្យុះទីហ្វុង Bavi ។
អាជ្ញាធរនិយាយថា មនុស្ស ១០ នាក់បានស្លាប់បន្ទាប់ពីបំណាក់កាលពីថ្ងៃសុក្រនៅខេត្ត Sarangani។
រូបភាពដែលត្រូវបានបង្ហោះដោយមន្ត្រីតំបន់នៅលើបណ្តាញផ្សព្វផ្សាយសង្គមបង្ហាញពីដីល្បប់ និងដើមឈើដួលរលំគ្របដណ្តប់លើដងផ្លូវហើយកម្មករកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីសម្អាត។
អាជ្ញាធរបាននិយាយថា មនុស្ស ៦ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងខេត្ត Lanao del Sur និងមនុស្ស៥នាក់កំពុងបាត់ខ្លួន។ ប្រជាជននៅក្នុងប្រទេស កំពុងត្រូវបានជំរុញឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដី និងទឹកជំនន់បន្ថែមទៀត។

