អ្នកវិទ្យាសាស្ត្រស្រ្តីអាស៊ាន-ឥណ្ឌា កំពុងពង្រឹងភាពជាដៃគូឆ្លងដែន ក្នុងវិស័យ (STEM)

2026/07/11 05:14:37 pm        112

 

អ្នកវិទ្យាសាស្ត្រស្រ្តីអាស៊ាន-ឥណ្ឌា ធ្វើទស្សនកិច្ចសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងការប្រកាសពីមូលនិធិគាំទ្រ បានកត់ សម្គាល់ការបញ្ចប់នៃសន្និសីទ AIWSC លើកទី២ ដោយផ្តោតលើការកសាងសហគមន៍ STI បរិយាបន្ន និងការលោតផ្លោះផ្នែក បច្ចេកវិទ្យា និងការពង្រឹងភាពជាដៃគូឆ្លងដែនក្នុងវិស័យ STEM។

       គណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសឥណ្ឌារួមមាន អ្នកវិទ្យាសាស្ត្រស្ត្រីស្រាវជ្រាវ និងអ្នករៀបចំ គោលនយោបាយជាស្ត្រីប្រមាណ ១០០រូប នៅថ្ងៃទី១១ ខែកក្កដានេះ បានអញ្ជើញទស្សនកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សាឈានមុខ របស់កម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឆ្លងដែន ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ សន្និសីទរយៈពេលបីថ្ងៃនេះ រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា មានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសឥណ្ឌា ដែលផ្តោតសំខាន់លើការលើកកម្ពស់សហគមន៍វិទ្យាសាស្ត្រប្រកបដោយបរិយាបន្ន។

           ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលនិស្សិតដែលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មក្នុងនោះចំនួន ៥០% គឺជាស្ត្រី។ គណៈប្រតិភូបានស្វែងយល់ពីហេដ្ឋារចនា សម្ព័ន្ធ AI របស់សាកលវិទ្យាល័យរួមមាន៖ "Boramy Chatbot" (បូរមីឆាតបូត) និងប្រព័ន្ធដាក់ពិន្ទុដោយស្វ័យប្រវត្តិ, ការកើនឡើង ចំណាត់ថ្នាក់យ៉ាងគំហុករបស់កម្ពុជា នៅក្នុងសន្ទស្សន៍ត្រៀមលក្ខណៈផ្នែក AI របស់វិទ្យាស្ថាន Oxford Insights (Oxford Insights AI Readiness Index) ដោយបានហក់ឡើងពីចំណាត់ថ្នាក់លេខ ១៤៥ មកលេខ ១១៨ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។

ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រព័ន្ធដំណើរការភាសាធម្មជាតិជាភាសាខ្មែរ គឺជាមោទនភាពជាតិ និងជា កិច្ចការពារវប្បធម៌ខ្មែរ។ លើសពីនេះគណៈប្រតិភូក៏បានពិនិត្យមើលវឌ្ឍនភាពផ្នែករ៉ូបូត (Robotics) និងប្រព័ន្ធមេកានិចផងដែរ។ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញពីគម្រោងពហុជំនាញ ដែលឆ្លើយតបនឹងតម្រូវការសហគមន៍ ដូចជាដំណោះ ស្រាយវិស្វកម្ម សម្រាប់តំបន់ជនបទក្នុងខេត្តកំពង់ស្ពឺ ដែលបង្ហាញពីរបៀប ដែលក្រុមនិស្សិតអនុវត្តគំនិតបច្ចេកវិទ្យាជាន់ខ្ពស់ ទៅដោះ ស្រាយបញ្ហាក្នុងស្រុក។

           ចំណែកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) អ្នកវិទ្យាសាស្ត្របានផ្តោតយកចិត្តទុកដាក់លើសន្តិសុខស្បៀង និងថាមពល ប្រកបដោយចិរភាព។ ដំណើរទស្សនកិច្ចនេះបានរួមបញ្ចូលការពិនិត្យ៖ អង្គភាពស្រាវជ្រាវបច្ចេកវិទ្យាកសិកម្ម (Agri-Tech Research Unit), ឧបករណ៍ និងកន្លែងកែច្នៃជីវម៉ាស (Biomass Conversion Facilities), ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ ITC ក្នុងការអភិវឌ្ឍដំណោះស្រាយក្នុងស្រុកដើម្បីចិរភាពក្នុងតំបន់។

           សន្និសីទនេះបានបិទបញ្ចប់ទៅវិញជាមួយនឹងការប្រកាសពីមូលនិធិគាំទ្រសំខាន់ៗ ក្នុងគោលបំណងបង្កើតសម្ព័ន្ធភាព ទាំង នេះឱ្យទៅជាស្ថាប័នផ្លូវការ ក្នុងនោះកម្ពុជាតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្កើត «មូលនិធិ ស្រាវជ្រាវជាតិ» (National Research Foundation) ដែលនឹងផ្តល់អាទិភាពដល់គម្រោងរួមគ្នាកម្រិតអន្តរជាតិ ស្រដៀងគ្នានេះដែរ ប្រតិភូឥណ្ឌាបានប្រកាសពីគម្រោងផ្តល់មូលនិធិរួមគ្នាថ្មីមួយ ដែលរៀបចំឡើងដើម្បីគាំទ្រដល់បណ្តាញសហប្រតិបត្តិការ រវាងបណ្តា ប្រទេសជាសមាជិកអាស៊ាន និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ឥណ្ឌា៕


អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm