យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុនតាមដានការដឹកជញ្ចូននាវា Windward បាននិយាយថា ចរាចរណ៍ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះនៅយប់ទីបីជាប់ៗគ្នាចន្លោះថ្ងៃទី៩ និងទី១០ ខែកក្កដា។
ក្រុមហ៊ុននិយាយថា មានតែនាវាចំនួន៦គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ផ្លូវទឹកនេះក្នុងរយៈពេល១២ ម៉ោង បើប្រៀបធៀបទៅនឹងការឆ្លងកាត់ធម្មតាមានពី១៨ ទៅ២២គ្រឿង កាលពីប៉ុន្មានថ្ងៃមុន។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Windward និយាយថា «ការដឹកជញ្ជូននៅពេលងងឹត» ដែលនាវាបានបិទឧបករណ៍បញ្ជូនសញ្ញាដើម្បីលាក់ទីតាំងកំពុងកើនឡើង ហើយបច្ចុប្បន្នមានចំនួនជិត៤០ភាគរយនៃចរាចរណ៍ទាំងអស់ ជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៦ថ្ងៃកន្លងទៅនេះ។

